Cctimesw1140xh150cm copy

រដ្ឋាភិបាលរៀបចំយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ដើម្បីស្តាលើវិស័យសេដ្ឋកិច្ចសង្គម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រភពរូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ប្រមុខការទូតរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ដើម្បីស្តាលើវិស័យសេដ្ឋកិច្ចសង្គមសំខាន់ៗរួមមានវិស័យ ឧស្សាហកម្ម ទេសចរណ៍ ដឹកជញ្ជូន និងអចលនទ្រព្យ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិផ្សេងៗដែលកើតមានកន្លងមក។ នេះបើតាមការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន ក្នុងពិធីបើកសិក្ខាសាលាស្តីអំពី យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ លើកទី២ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស បានមានប្រសាសន៍ថា នៅក្នុងពិធីនេះគឺប្រជុំពិភាក្សាស្តីពីការរៀបចំយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ដើម្បីស្តាលើវិស័យសេដ្ឋកិច្ចសង្គមក្រោយចប់វិបត្តិកូវីដ១៩។ ឯកឧត្តមបន្តថា នៅចំពោះស្ថានភាពបែបនេះ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ទាន់ ហ្មត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រលើវិស័យសេដ្ឋកិច្ចសង្គមសំដៅជួយរក្សាលំនឹងផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានាដូចជា កែលម្អច្បាប់វិនិយោគ ប្រព័ន្ធលើកទឹកចិត្ត ដើម្បីជួយសម្របសម្រួលនឹងបង្កបរិយាកាសល្អសម្រាប់ធុរជន និងវិនិយោគិននានា។ ចំពោះវិធានការបន្ថែម ដើម្បីបន្តការគ្រប់គ្រងផលប៉ះពាល់កូវីដ១៩លើវិស័យសេដ្ឋកិច្ចសង្គមសំខាន់ៗ និងដើម្បីស្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានោះ បានឈានដល់ជុំទី៦ រួចទៅហើយ។

បើតាមឯកឧត្តម បានបញ្ជាក់បន្ថែមថា ជាក់ស្តែងវិធានការទាំងនោះសំដៅជួយទ្រទ្រង់វិស័យផ្នែកសុខាភិបាល ឧស្សាហកម្ម កាត់ដេរ ស្បែកជើង ទេសចរណ៍ អាកាសចរណ៍ស៊ីវិល សហគ្រាសតូច និងមធ្យម ជួយទំនប់បម្រុងពលករ គាំពារសង្គម គាំទ្រកំណើន បន្ថូរបន្ថយបន្ទុកពន្ធ។ល។ ដោយឡែកច្បាប់វិនិយោគថ្មីនឹងផ្តល់របបវិនិយោគកាន់តែអនុគ្រោះបន្ថែមទៀត ដើម្បីទាក់ទាញទុរកិច្ចកាន់តែច្រើន ពិសេសទាក់ទាញបណ្តារោងចក្រនានាដែលកំពុងងាកមករកទីតាំងថ្មីនៅអាស៊ាន។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងបរិបទនេះ ការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចគឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការងារការទូត។ គោលដៅនៃយុទ្ធសាស្ត្រនេះ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស និងការជំរុញលើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌។

សូមជម្រាបថា តាមរយៈយុទ្ធសាស្ត្រខាងលើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើរតួនាទីមួយជាអ្នកសម្របសម្រួលនិងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជំរុញឲ្យមានកំណើននៃពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរតាមរយៈការពង្រឹងលើកស្ទួយតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង