Cctimesw1140xh150cm copy

ព្យុះស៊ីក្លូនបង្ខំឲ្យពលរដ្ឋបង់ក្លាដែស ជាង១លាននាក់ភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បង់ក្លាដែស៖ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ដោយបានបង្ខំឲ្យមនុស្សជិតមួយលាននាក់ភៀសខ្លួនចេញពីដីគោកស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។

ប្រធាននាយកដ្ឋានឧតុនិយមបង់ក្លាដែស លោក Azizur Rahman បានប្រាប់ AFP ថា "ព្យុះស៊ីក្លូន Remal ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស" ព្យុះដ៏ខ្លាំងនេះអាចបន្តវាយលុកឆ្នេរសមុទ្ររហូតដល់ពេញមួយសប្តាហ៍នេះល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងជាងនេះដែលតម្រូវឲ្យពលរដ្ឋចាកចេញពីទីលំនៅរបស់ខ្លួនជាបណ្តោះអាសន្នសិន។

អ្នកព្យាករណ៍បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកបក់បោកមកប្រទេសឥណ្ឌា អាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុតដើម្បីប្រកាសដល់ពលរដ្ឋដែលរស់នៅតំបន់រងគ្រោះឲ្យរក្សាការប្រុងប្រយ័ត្ន។

ខ្យល់ព្យុះស៊ីក្លូនបានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះស៊ីក្លូនដែលវាយប្រហារឆ្នេរសមុទ្របានបន្តកើនឡើងកាន់តែខ្លាំងឡើយ ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ គិតមកដល់ថ្ងៃច័ន្ទនេះមានប្រជាជនបង់ក្លាដែស ៨០ម៉ឺននាក់បានភៀសខ្លួនចេញពីភូមិឆ្នេរសមុទ្ររបស់ពួកគេ ហើយមនុស្សជាង ៥ម៉ឺន នាក់នៅក្នុងប្រទេសឥណ្ឌាក៏បានផ្លាស់ប្តូរទីលំនៅរបស់ខ្លួនជាបណ្តោះអាសន្នស្វែងរកកន្លែងមានសុវត្ថិភាពរបស់ខ្លួនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង