681 ezgif.com resize
Swift cc time

រដ្ឋបាលជលផលខេត្តកែបលែង«អណ្ដើកសមុទ្រ»២ក្បាល ចូលក្នុងសមុទ្រកែបវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កែប៖ ខណ្ឌរដ្ឋបាលជលផលខេត្តកែប និងអង្គការអភិរក្សសមុទ្រកម្ពុជា ( MCC) បានសហការលែងអណ្ដើកសមុទ្រចំនួន ២ក្បាល ដែលទទួលបានពីប្រជានេសាទចូលក្នុងសមុទ្រកែបវិញ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ។

សូមជម្រាបថា អណ្តើកសមុទ្រ គឺជាប្រភេទធនធានជលផលដ៏មានសារៈសំខាន់បំផុត ហើយក៏ត្រូវបានចាត់ថ្នាក់ថាកំពុងរងគ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា។ អណ្តើកសមុទ្រជាប្រភេទល្មូន ដែលរស់ក្នុងសមុទ្រ និងដកដង្ហើមនៅផ្ទៃខាងលើទឹក ដោយវាអាចផ្ទុកដង្ហើមរហូតដល់រយៈពេល ៨៥នាទី (ប្រភេទល្មិចព្រុយបី)។ ប្រភេទល្មូនកម្រនេះ អាចមានអាយុពី ៥០ដល់១០០ឆ្នាំ និងអាចបន្តពូជបាននៅអាយុ ២០ទៅ ៣០ឆ្នាំ។ អណ្តើកសមុទ្រ មានការចងចាំបានល្អ ដោយអណ្តើកញី នឹងត្រឡប់មកទីតាំងឆ្នេរ ដែលជាទីកំណើតរបស់វា ដើម្បីទម្លាក់ពង ទោះបីជាវាបានចាកចេញពីឆ្នេរ ដែលវាញាស់អស់ រយៈពេលជាង ២០ឬ ៣០ឆ្នាំក៏ដោយ៕


Khcct banner

អត្ថបទទាក់ទង