កម្ពុជា៖ អណ្តើកព្រេចចំនួន ១០០ ក្បាល ដែលបានបង្កាត់ពូជ ថែទាំរក្សាទុកនៅកន្លែងថែទាំសត្វ បានធំធាត់ដល់ទំហំសមល្មមដែលអាចលែងនៅតំបន់ការពារដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ មុនលែងទៅក្នុងតំបន់ការពារ អណ្តើកព្រេចទាំងនេះបានទទួលការពិនិត្យសុខភាព រួមមានការពិនិត្យរាងកាយ ក៏ដូចជាការពិនិត្យមើលមេរោគ ដើម្បីពិនិត្យមើលបាក់តេរី និងមេរោគអណ្ដើកដែលអាចបណ្ដាលឱ្យកើតជំងឺផ្សេងៗ ក្នុងចំណោមអណ្ដើកទាំងអស់ដែលត្រូវលែង។
ជាច្រើនឆ្នាំកន្លងមកនេះ ក្រោមកម្មវិធីរក្សាស្តុកទុកចំនួនរបាយប្រជាសាស្រ្តប្រភេទសត្វកម្រដើម្បីការពារកុំឱ្យផុតពូជ អង្គការសមាគមន៍អភិរក្សសត្វព្រៃ ទទួលបានជោគជ័យក្នុងការបង្កាត់ពូជអណ្តើកព្រេចដែលប្រជាភេទជិតផុតពូជបំផុត នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វព្រៃ។ ដោយមានចំនួនសរុបច្រើនជាង ១០០ ក្បាល។ មណ្ឌលអភិរក្សសត្វព្រៃ បានរក្សាទុកចំនួនអណ្ដើកព្រេចក្រៅជម្រកធម្មជាតិច្រើនជាងគេបំផុតនៅលើពិភពលោក។
អណ្តើកព្រេចចំនួន ១០០ ក្បាល ដែលបានបង្កាត់ពូជ ថែទាំរក្សាទុកនៅកន្លែងថែទាំសត្វបានធំធាត់ដល់ទំហំសមល្មមដែលអាចលែងនៅតំបន់ការពារដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកដល់ការស្ដារចំនួនរបាយប្រជាសាស្រ្តនៃចំនួនសត្វអណ្តើកព្រេចព្រៃដែលបានបាត់បង់ទៅ។
មុនពេលបញ្ជូនទៅកាន់ទ្រុងរក្សាទុកសត្វផ្សាំនឹងលក្ខខណ្ឌអាកាសធាតុថ្មីដែលមានទីតាំងនៅកន្លែងលែងសត្វ អណ្តើកព្រេចទាំងនេះបានទទួលការពិនិត្យសុខភាព រួមមានការពិនិត្យរាងកាយ ក៏ដូចជាការពិនិត្យមើលមេរោគ ដើម្បីពិនិត្យយ៉ាងល្អិតល្អន់រកមើលបាក់តេរី និងមេរោគអណ្ដើកដែលអាចបណ្ដាលឱ្យកើតជំងឺផ្សេងៗ ក្នុងចំណោមអណ្ដើកទាំងអស់ដែលត្រូវលែង។ អណ្តើកទាំងអស់នេះត្រូវបានពិនិត្យឃើញថាមានរាងកាយមាំមួន ហើយមានសុខភាពល្អអាចលែងបាន។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត មណ្ឌលអភិរក្សសត្វព្រៃ នឹងតាមដានយ៉ាងល្អិតល្អន់ថាតើសត្វអណ្តើកទាំងនេះអាចសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិរបស់ពួកវាបានដល់កម្រិតណា៕