Yearendyearend1140x150

ចិនសង្រ្គោះមនុស្ស២៣៩នាក់ក្រោយទឹកជំនន់វាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អ្នកស្រុកចិនជាង ២៣៩ នាក់ដែលជាប់គាំងនៅក្នុងទីប្រជុំជន Jiangwan ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពដែលមានអាហារ និងទឹកគ្រប់គ្រាន់ ការជួយសង្រ្គោះនេះធ្វើឡើងចាប់តាំងពីតំបន់លំនៅដ្ឋានត្រូវបានវាយប្រហារដោយការបាក់ដី និងទឹកជំនន់មិនធ្លាប់មានពីមុនមកដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃកាលពីព្រឹកថ្ងៃសៅរ៍។

ទីក្រុងទាំងមូលនៅក្នុងទីក្រុង Shaoguan បានជួបជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ រួមទាំងការដាច់ចរន្តអគ្គីសនី។អាជ្ញាធរមូលដ្ឋានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងជួសជុលផ្លូវដែលមានការរអិលបាក់ដី និងស្ពានដែលបាក់ក្រោយទឹកជំនន់បានវាយប្រហារដែលបណ្តាលឲ្យផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងដួលរលំ និងទ្រព្យសម្បត្តិជាច្រើនលានដុល្លាររងការបាត់បង់។ ភ្លៀងធ្លាក់ខ្លាំង តំបន់ជាច្រើនក្នុងប្រទេសចិន រួមទាំងខេត្តក្វាងទុង ក្វាងស៊ី និងជាំងស៊ី បានធ្វើឲ្យមានការលិចលង់ក្នុងទីក្រុង ការរអិលបាក់ដី និងគ្រោះថ្នាក់ផ្សេងៗទៀតដែលប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វរាប់លាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទឹកជំនន់ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង