Cctimesw1140xh150cm copy

«ផ្សោតក្បាលត្រឡោក»ជារតនសម្បត្តិរបស់កម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ទីនេះ គឺជាអន្លង់ផ្សោតកាំពី មានចំងាយ ប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ នៅអន្លង់ផ្សោតកាំពី មានសត្វ«ផ្សោតក្បាលត្រឡោក»រស់នៅប្រមាណពី៣៥ ទៅ៤០ក្បាល ជាចំនួនច្រើនជាងគេក្នុងចំណោម អន្លង់ទឹកជ្រៅទាំង៨ តាមដងទន្លេមេគង្គ។

ក្នុងចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ជាកន្លែងអភិរក្សផ្សោតកំណត់ដោយអនុក្រឹត្យរាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ផ្សោតទាំងនេះ ត្រូវបានថែរក្សាការពាក្រោមសមត្ថកិច្ចរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

វត្តមាននៃសត្វផ្សោតទាំងនេះ ឆ្លុះបញ្ចាំងអំពីសុខភាពល្អ នៃប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ សត្វផ្សោត ស៊ីត្រីជាអាហារ ប្រមាណពី៥ ទៅ១០គីឡូក្រាមក្នុងមួយថ្ងៃ ហើយអាចមានជីវិតរស់នៅ ក្នុងរង្វង់ពី២៧ ទៅ៣០ឆ្នាំ មានប្រវែងធំរហូតដល់ ២.៧៥ ម៉ែត្រ និង មានទម្ងន់ច្រើនជាង ១៥០គីឡូក្រាម។

សត្វផ្សោត បង្កកំណើតចន្លោះពី​ ២​ ទៅ ៣ឆ្នាំ ហើយផ្សោតញីត្រូវពពោះរយៈពេល ១៤ខែ ដោយកើតម្តង បានកូនតែ ១ក្បាលប៉ុណ្ណោះ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ចំនួនផ្សោតសរុបនៅកម្ពុជាបានកើនឡើងដល់ជាង ៩០ក្បាល។សត្វផ្សោត គឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ ជារឿយៗសត្វផ្សោត តែងតែងើបមកផ្ទៃទឹកដើម្បីដកដង្ហើម ដែលផ្តល់ឱកាសឱ្យអ្នកទេសចរ អាចទស្សនាសត្វផ្សោតបានយ៉ាងរំភើបរីករាយ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង