Cctimesw1140xh150cm copy

ផ្សោត អ៊ីរ៉ាវ៉ាឌី ត្រូវបានគេចាត់ទុកជា«រតនសម្បត្តិជាតិមានជីវិត»នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ប្រភេទផ្សោតអ៊ីរ៉ាវ៉ាឌី (ផ្សោតក្បាលត្រឡោក) ឬ Irrawaddy Dolphin ត្រូវបានគេចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត។ ផ្សោត អ៊ីរ៉ាវ៉ាឌី កំពុងរស់នៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជាក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាទីជម្រកសំខាន់បំផុតនៃការរស់រាននៃប្រភេទសត្វដែលមានតម្លៃជាសកលមួយនេះ ។

នៅកម្ពុជា ផ្សោត អ៊ីរ៉ាវ៉ាឌី ត្រូវបានគេចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត ហើយវាជាប្រភេទផ្សោតមួយប្រភេទស្ថិតក្នុងចំណោម៦ប្រភេទនៃសត្វផ្សោតទឹកសាបកម្របំផុតដែលនៅសេសសល់ក្នុងពិភពលោក។ វត្តមានរបស់សត្វផ្សោតនេះជាកត្តាចង្អុលបង្ហាញមួយអំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិដែលផ្តល់នូវសេវាកម្មអេកូឡូស៊ីក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស។

ផ្សោត អ៊ីរ៉ាវ៉ាឌី ចូលចិត្តរស់នៅអន្លងទឹកជ្រៅ។ វាមានក្បាលមូល មាត់ទាល មានធ្មេញប្រមាណ ១២ ទៅ ១៩ នៅថ្គាមសងខាង មានសម្បុរពណ៌ប្រផេះ មានព្រុយមូលតូច និងអាចមានប្រវែងរហូតដល់ ២.៧៥ម៉ែត្រ និងទម្ងន់រហូតដល់ ២០០គីឡូក្រាម។ ផ្សោតក្បាលត្រឡោក មានលក្ខណៈពិសេស ចេះបាញ់ទឹកពីមាត់ ហើយការបាញ់ទឹកនេះជាតិចនិចក្នុងការទាក់ទាញហ្វូងត្រី ទាក់ទាញភ្ញៀវទេសចរណ៍ ដែលផ្តល់ចំណូលដល់សហគមន៍ទេសចរណ៍ធម្មជាតិ និងដើរតួជាសូចនាករនៃសុខភាពទន្លេនៅក្នុងអាងដែលពួកគេរស់នៅ។

មានការគំរាមគំហែងយ៉ាងខ្លាំងពីការនេសាទ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្សោត ដូចជាការប្រើប្រាស់មងនេសាទដែលមានខ្សែនីឡុងតូចៗ និងការនេសាទហួសកម្រិតនាំឱ្យបាត់បង់ត្រីដែលជាប្រភពចំណីរបស់ផ្សោត។ បន្ថែមពីនេះទៀត ការសាងសង់ទំនប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្ដ្រ ដែលប៉ះពាល់ដល់ការផ្លាស់ទីរបស់ផ្សោត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង