681 ezgif.com resize
Swift cc time

«អណ្តើកហ្លួង»១៥ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិនៃប្រព័ន្ធព្រែកស្រែអំបិល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ

កោះកុង៖ រដ្ឋបាលជលផល និងអង្គការសមាគមន៍អភិរក្សសត្វព្រៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បាន លែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន១៥ក្បាល ដែលក្នុងនោះញី១២ក្បាល ចូលទៅក្នុងជម្រកធម្មជាតិនៃប្រព័ន្ធព្រែកស្រែអំបិល។ អណ្តើកហ្លួងដែលលែងនេះ មានបំពាក់នូវឧបករណ៍តាមដាន ដើម្បីសម្គាល់និងតាមដានការបន្លាស់ទីរបស់វា ថែមទៀតផង។

អណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន១៥ក្បាល ដែលក្នុងនោះញី១២ក្បាល ត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិនៃប្រព័ន្ធព្រែកស្រែអំបិល។ អណ្តើកហ្លួងដែលលែងនេះ ក៏មានបំពាក់នូវឧបករណ៍តាមដាន ដើម្បីសម្គាល់និងតាមដានការបន្លាស់ទីរបស់វា។

សូមជម្រាបថា អណ្តើកហ្លួង (Southern River Terrapin) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ជាប្រភេទសត្វជិតផុតពូជ ហើយត្រូវបានគេជឿថាបានផុតពូជម្តងរួចមកហើយ រហូតត្រូវបានរកឃើញឡើងវិញតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងឆ្នាំ២០០០៕

រូបភាព៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ
រូបភាព៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ
រូបភាព៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ


Khcct banner

អត្ថបទទាក់ទង