681 ezgif.com resize
Moneygramott moi1280x163px

ត្រឹម៣ខែលំនៅដ្ឋានក្នុងរមណីយដ្ឋានអង្គរ២១៧ករណីត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យជួសជុល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ រយៈពេល៣ខែ ដើមឆ្នាំ២០២៤ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន ២១៧ករណី ត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យជួសជុល។ លំនៅដ្ឋានទាំង ២១៧ករណី នោះ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ស្រុកអង្គរធំ ស្រុកពួក ស្រុកបន្ទាយស្រី និងក្រុងសៀមរាប។

ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតដល់ពលរដ្ឋជួសជុលលំនៅដ្ឋានរបស់ពួកគេ។ ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មាននៅក្នុងស្រុកប្រាសាទបាគង ចំនួន២៥ករណី, ស្រុកអង្គរធំ ២៩ករណី, ស្រុកពួក ៤២ករណី, ក្រុងសៀមរាប ៥៨សំណើ, ស្រុកបន្ទាយស្រី ៥៩ករណី និង ទីតាំងក្រៅឧទ្យានរមណីយដ្ឋានអង្គរ ចំនួន៤ករណី។

ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍តែងតែចុះទៅតាមគោលដៅរបស់ខ្លួន ដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាដល់ពួកគេ ថែមទាំងបាននាំយកថវិកាមួយចំនួន ជូនដល់ចាស់ជរា គ្មានទីពឹងនៅតាមមូលដ្ឋានគោលដៅជាដើម។ ទន្ទឹមនិងនេះ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ៕


Khcct banner

អត្ថបទទាក់ទង