Cctimesw1140xh150cm copy

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកំណត់ច្រកបណ្តោះអាសន្នសម្រាប់នាំចូលស្រានិងបារីគ្រប់ប្រភេទ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភព៖ វីគីភីឌា

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកំណត់ជាបណ្តោះអាសន្ននូវមាត់ច្រកនាំចូល សម្រាប់មុខទំនិញស្រា និងបារីគ្រប់ប្រភេទ។ ការកំណត់នេះ គឺដើម្បីពង្រឹងប្រសិទ្ធិភាពនៃការប្រមូលចំណុលពន្ធនិងអាករលើមុខទំនិញដែលមានវេយិតភាពលើចំណូល និងរួមចំណែកអំពើរត់គេចពន្ធ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស ដើម្បីពង្រឹងប្រសិទ្ធិភាពនៃការប្រមូលចំណុលពន្ធនិងអាករលើមុខទំនិញដែលមានវេយិតភាពលើចំណូល និងរួមចំណែកអំពើរត់គេចពន្ធ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកំណត់ជាបណ្តោះអាសន្ននូវមាត់ច្រកនាំចូល សម្រាប់មុខទំនិញស្រា(ដែលមានជាតិអាល់កុលលើសពីពី១០%) និងបារី(ស្ថិតក្នុងទីតាំង ២៤.០២) គ្រប់ប្រភេទ។

ទំនិញទាំងនេះ ត្រូវអនុញ្ញាតឱ្យនាំចូលតែតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ លើកលែងតែការនាំចូលតាមរបបអាគារលក់ទំនិញរួចពន្ធ។ រីឯការនាំចូលតាមច្រកព្រំដែនផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ពន្ធ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង