Cctimesw1140xh150cm copy

«បណ្ណាល័យឌីជីថល»ជួយកុមារកម្ពុជាបោះជំហានទៅរកអនាគតឌីជីថល

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បណ្ណាល័យឌីជីថល នៅក្នុងវិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលាបឋមសិក្សាជ្រោយចង្វារ និងសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣០ មករា នេះ។ បច្ចេកវិទ្យាទំនើបមានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើក និងជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ។ នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាពេលមួយកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល។

សំណង់ថ្មីទាំងនេះ គឺមិនត្រឹមតែជាបន្ទប់កុំព្យូទ័រ និងបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈានទៅចាប់យកចំណេះដឹងដ៏សន្ធឹកសន្ធាប់ ការផ្សាភ្ជាប់គម្លាតឌីជីថល និងការផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍ចាំបាច់ដើម្បីកសាងអនាគតរបស់ពួកគេ។ បច្ចេកវិទ្យាទំនើបមានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើក អាចជួយពង្រឹងសិស្សានុសិស្សដោយផ្ដល់ជំនាញកុំព្យូទ័រចាំបាច់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលទាំងនេះជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងជាសកល។ នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាពេលមួយកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ លោក ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍ថា សំណង់ថ្មីទាំងនេះ ថាជាសញ្ញានៃវឌ្ឍនភាព ដែលនឹងផ្តល់ដល់សិស្សានុសិស្សជាមួយនឹងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីរីកលូតលាស់ នាសតវត្សទី២១ និងជួយជំរុញអនាគតរបស់ប្រទេសកម្ពុជាទៅកាន់យុគសម័យនៃវឌ្ឍនភាពដ៏អស្ចារ្យ។

នាឱកាសនេះដែរ លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វានកម្ពុជា មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងដើរតួជាទីកន្លែងអប់រំឌីជីថល ក្នុងការកសាងធនធានមនុស្សឌីជីថល ដែលគ្របដណ្តប់លើមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលកុមារកម្ពុជាជាច្រើនជំនាន់នឹងទទួលបានអត្ថប្រយោជន៍សម្រាប់ការលូតលាស់នាពេលអនាគតរបស់ពួកគេ។

លោក ស៊ីវ មុនីរ័ត្ន ស្ថាបនិក និងអគ្គនាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា បានទទួលស្គាល់ថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លាស់ប្តូរថ្មីមួយ ហើយលោកក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យបានសិស្សានុសិស្សគ្រប់រូបអាចបង្កើនសក្តានុពលឌីជីថលរបស់ពួកគេ និងអាចប្រើប្រាស់ធនធានទាំងនេះដើម្បីរីកចម្រើនជាលំដាប់។ គំនិតផ្តួចផ្តើមនេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំរបស់ប្រទេសកម្ពុជា ជាទីដែលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្តរួមគ្នាត្រួសត្រាយផ្លូវសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់សម្រាប់កុមារគ្រប់រូប៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង