Cctimesw1140xh150cm copy

ក្រុមជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការ ជួយជនរងគ្រោះដោយសាររញ្ជួយដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមអ្នកជួយសង្រ្គោះកំពុងអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះប្រជាពលរដ្ឋចិនដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅក្នុងទីប្រជុំជនមួយក្នុងខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន ដើម្បីជួយសង្រ្គោះមនុស្សដែលកប់ក្នុងភក់ពីការបាក់ដីសង្គត់លើក្រោយការរញ្ជួយដីកម្រិត ៦.២ រិចទ័រ បានវាយប្រហារកាលពីថ្ងៃច័ន្ទ។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១២យប់ កាលពីថ្ងៃចន្ទ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ។ អាជ្ញាធរក្នុងតំបន់បានអះអាងថាមានយ៉ាងហើចណាស់មនុស្ស ១១៣ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅតំបន់ Gansu និង ១៨ នាក់នៅ Qinghai ។ការរញ្ជួយដីបានបង្កឱ្យមានការរអិលភក់នៅព្រឹកថ្ងៃអង្គារនៅក្នុងភូមិចំនួនពីរក្នុងទីប្រជុំជន Zhongchuan នៃស្រុក Minhe ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងការរញ្ជួយដីនេះ។

គ្រោះរញ្ជួយដីនេះបង្កឱ្យមានការបាក់ដី ខ្សាច់ ហើយបណ្តាលឱ្យអគារលិច និងខូចផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ក្នុងនោះមានផ្ទះចំនួន ២៥ខ្នង រងការខូចខាតបន្ទាប់ពីគ្រោះរញ្ជួយដី។បន្ទាប់ពីការរញ្ជួយដីនេះ ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងព្យាយាមជួសជុលតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: គ្រោះរញ្ជួយដី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង