Cctimesw1140xh150cm copy

ក្រសួងអប់រំដឹកនាំប្រតិភូកាយរឹទិ្ធជាតិកម្ពុជា១៨រូប ទស្សនកិច្ចការបោះជំរំកាយរឹទិ្ធពិភពលោក

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី២ សីហា បានដឹកនាំប្រតិភូកាយរឹទិ្ធជាតិកម្ពុជាចំនួន១៨រូប ចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ។ ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នាសាធារណរដ្ឋកូរ៉េ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-១២ ខែសីហា ឆ្នាំ២០២៣។

តាមកម្មវិធីគ្រោងទុក គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមកាយរឹទិ្ធកូរ៉េ អគ្គលេខាធិការអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នាយកការិយាល័យកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមពិធីបើកផ្លូវការនៃការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ និងធើ្វទស្សនកិច្ចដកស្រង់បទពិសោធន៍នៃការរៀបចំបោះជំរំកាយរឹទិ្ធពិភពលោក។

គួរបញ្ជាក់ថា នេះជាលើកទី៦ ដែលកម្ពុជាចូលរួមការក្នុងការបោះជំរំកាយរឹទ្ធិពិភពលោក ហើយសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នាសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ឆ្នាំ២០២៣ នេះ កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរំ ជាមួយនឹងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កាយរឹទ្ធិជាតិកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសកម្រឹតថ្នាក់ដឹកនាំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង