Yearendyearend1140x150

អ្នកសេដ្ឋកិច្ច៖លំហូរអ្នកវិនិយោគនឹងចូលមកកម្ពុជាក្រោយបញ្ចប់កិច្ចព្រមព្រៀងពានិជ្ជកម្មសេរីកម្ពុជា-ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្រ្តីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភា

ភ្នំពេញ៖ លំហូរអ្នកវិនិយោគនឹងចូលមកប្រទេសកម្ពុជាក្រោយការបញ្ចប់កិច្ចព្រមព្រៀងពានិជ្ជកម្មសេរីកម្ពុជា-ចិន។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្រ្តីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភា នៅក្នុងកិច្ចពិភាក្សាតុមូ ស្តីពី« តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន?» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានអះអាងថា កម្ពុជានឹងអាចមានលំហូរអ្នកវិនិយោគចិនចូលមកបន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងពានិជ្ជកម្មសេរីកម្ពុជា-ចិន ហើយកម្ពុជាមិនមែនមានតែលំហូរវិនិយោគចិនចូលមកទេ ក៏ប៉ុន្តែនឹងមានលំហូរវិនោយោគមកពីបណ្តាប្រទេសផ្សេងៗទៀត។

លោកបណ្ឌិតបានបន្តទៀតថា ខណៈពេលដែលមានលំហូរវិយោគចិនចូលមកកម្ពុជា នោះកម្ពុជានឹងទទួលបានសារៈប្រយោជន៍ចំនួន៣ ដូចជា ទីផ្សារអចលនទ្រព្យរបស់កម្ពុជានឹងកាន់តែមានការរីកលូតលាស់ ការបញ្ជ្រាបចូលនូវបច្ចេកវិទ្យាទំនើប និងការបង្កើនការងារសម្រាប់ពលរដ្ឋកម្ពុជាសម្រាប់ជាគ្រឺះមួយក្នុងការដុះខាត់សមត្ថភាពដើម្បីប្រកួតប្រជែងជាមួយទីផ្សារខាងក្រៅ។

គួរបញ្ជាក់ដែរថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន កាលពីថ្ងៃទី២០ កក្កដានេះ បានប្រកាសរួមគ្នាបញ្ចប់ការចរចា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA»ជាផ្លូវការ ដោយភាគីទាំងពីរសន្យាថានឹងគោរពតាមការសម្រេចដែលបានចុះរួមគ្នានៅថ្ងៃនេះ។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ មានប្រសសន៍ថា កម្ពុជានឹងបើកទីផ្សារទៅប្រទេសចិនលើមុខទំនិញជាង៣០០ទំនិញ ហើយ៩៥%នៃមុខទំនិញទាំងនេះបានធ្លាក់ចុះពន្ធមកនៅត្រឹម០% មានដូចជា ម្រេចម្ទេសក្រៀមជាដើម។ កត្តានេះបានជួយលើកកម្ពស់ការដាំដុះរបស់ប្រជាកសិករកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយទីផ្សារបរទេស។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាមិនអាចមានការនាំចេញទំនិញច្រើនដូចប្រទេសចិនក៏ពិតមែន ក៏ប៉ុន្តែកម្ពុជាអាចត្រៀមខ្លួនឱ្យល្អសម្រាប់នាំសេវាកម្មទៅចិនបានតាមរយៈការទេសចរណ៍នៅកម្ពុជា។លោកថា កម្ពុជាមិនទាន់កសាង SME ឱ្យរឹងមាំបាននៅឡើយទេ គឺសម្រាប់តែផ្គត់ផ្គង់នៅក្នុងស្រុកតែប៉ុណ្ណោះ ចំពោះការនាំចេញ គឺត្រូវពឹងទៅលើវិនោយោគធំៗ។ដូច្នេះ SMEទាំងអស់ត្រូវចង់គ្នាជាសហគមរួមដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមពៀងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សេដ្ឋកិច្ច
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង