ភ្នំពេញ៖ អាជីវករលក់ដូង ដែលជាមុខរបរតូចតាចពិតមែន តែក្នុងពេលបច្ចុប្បន្ន បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរលក់ដូងបានច្រើន ដូចជា ការចំណាយហូបចុក និងសម្រាប់ផ្គត់ផ្គងឲ្យកូនចៅបានសិក្សារៀនសូត្រទៀតផង ខណៈតម្លៃដូងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការហក់ឡើងថ្លៃបន្តិចក៏ដោយ។ ហើយនាពេលបច្ចុប្បន្នអាជីវករដែលប្រកបរបរលក់ដូងជាច្រើន បាននឹងកំពុងមមាញឹកជាខ្លាំងក្នុងការបន្តរកនូវចំណូលរបស់ពួកគាត់ផងដែរ។
អាជីវករ គីម សុភក្រ័ បានប្រកបរបរលក់ដូងរយៈពេល ៤ឆ្នាំ បានលើកឡើងថា ការប្រកបរបរលក់ដូងរបស់គាត់ បានជួយសម្រួលដល់ជីវភាពគ្រួសារបានច្រើន ហើយមុខរបរលក់ដូងនេះ ក្នុងមួយថ្ងៃគាត់អាចរកប្រាក់បានជាង ៤ ទៅ៥ មុឺនរៀលក្នុងមួយថ្ងៃ សម្រាប់ថ្ងៃខ្លះទៀតអាចលក់បានរហូតដល់ជាង ៩មុឺនក្នុងមួយថ្ងៃ តែបើប្រៀបធៀបពីមុនគាត់អាចរកប្រាក់បានពី ១៤ទៅ១៥ មុឺនក្នុងមួយថ្ងៃ។
លោក សុភក្រ័ បានឲ្យដឹងទៀងថា បច្ចុប្បន្នរបរនេះ គាត់បានផ្ដល់លុយឲ្យគាត់កូនបានបញ្ជូនកូនទៅសិក្សារៀនសូត្រជារាងរាល់ថ្ងៃថែមទៀត។ចំពោះផ្លែដូងវិញ គឺគាត់ទិញពីឈ្នួញដែលដឹកយកមកពីខេត្តកំពត ដើម្បីយកមកលក់ឲ្យគាត់ នៅភ្នំពេញ។ ចំពោះការប្រកបការងារពីមុនគាត់ ជាបុគ្គលិកក្រុមមួយតែដោយសារតែលោកជួបនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យពិការជើងក៏សម្រេចចិត្តឈប់ធ្វើការមកប្រកបនូវរបរនេះ។
ចំណែកអាជីវករ សុឹម សុផាន បាននិយាយថា គាត់បានប្រកបរបរលក់ដូងរយៈពេលជាង ១ឆ្នាំ របរលក់ដូងនេះ បានជួយសម្រួលដល់គាត់ច្រើន ដូចជាជួយសម្រួលក្នុងការបង់នូវបន្ទប់ស្នាកនៅ ការហូបចុកប្រចាំថ្ងៃ និងផ្ដល់ថវិការឲ្យកូនបានសិក្សា និងជួយដល់គ្រួសារមួយចំនួនថែមទៀត។ហើយរបរលក់ដូង គាត់អាចរកប្រាក់បានជាង ៥មុឺនមិនសូវទាង ដោយសារថ្ងៃខ្លះលក់ដាច់បានច្រើន ថ្ងៃខ្លះក៏លក់បានតិច ដោយសារតែបញ្ហាអាកាសធាតុ ព្រោះភាគច្រើនប្រជាពលរដ្ឋនៅពេលដែរមានការក្ដៅខ្លាំង គឺមានអ្នកហូបច្រើននឹងលក់បានច្រើន នៅពេលដែរត្រជាក់គឺមានអ្នកហូបតិចតួចមិនដូចពេលក្ដៅ។
លោក សុផាន បានបន្តថា ចំពោះតម្លៃដូចមួយតម្លៃ ៣ពាន់រៀល តែគាត់អាចកែឆ្នៃបានហូបទាំងសាច់ នឹងទឹក អាចហូបបាននឹងលក់ក្នុងតម្លែ ៤ ទៅ៥ ពាន់រៀល ដូងនេះទទួលទិញពីឈ្នួញ នៅភ្នំពេញដែលដឹកមកពីខេត្តកំពត និងកំពង់ចាម ហើយគាត់ចាប់ផ្ដើមដើមទុនប្រហែល ២០មុឺនដើម្បីទិញមកទុកលក់ជារៀងរាល់ថ្ងៃ និងស្តបទុកផងដែរ។ ហើយកាលពីមុនគាត់ ជាកម្មករសំណង តែដោយសារការងារនោះមិនអាចជួយសម្រួលដល់ជីវភាពគ្រួសារបានងាក់មកចាប់អាជីបជាអ្នកលក់ដូងដល់បច្ចុប្បន្ន បើទោះបីជាមិនបានធូរធារតែរបរនេះបានជួយទប់ទល់នូវការលំបាកគ្រួសាររបស់គាត់បានផងដែរ។
រីឯអាជីករ ជឹម សារ៉ុម លក់ដូងនៅតាមដងផ្លូវរយៈពេលជាង ៧ឆ្នាំ បានលើកឡើងថា ការប្រកបរបរលក់ដូងនេះ បានជួយដល់គ្រួសារគាត់បានច្រើនគួរសម ហើយកាលពីមុនគាត់ជាកសិករ ប្រកបរបរកាប់អូសនៅក្នុងព្រៃតែដោយជួបនូវការលំបាកក្នុងការរកចំណូល ដោយសារប្រជាពលរដ្ឋ បច្ចុប្បន្ននិយមប្រើប្រាស់នូវចង្រ្កានអគ្គីសនី សម្រេចចិត្តបោះបង់បកមកចាប់អាជីបជាអ្នកលក់ដូងដល់សព្វថ្ងៃ។
លោក សារ៉ុប បានបន្តថា សម្រាប់ការលក់ដូងក្នុងមួយថ្ងៃគាត់អាចលួកបានចំនួន ៦ ទៅ ៧ឡូក្នុងមួយថ្ងៃ(១ឡូលក់បានជាង ២មុឺនរៀល) មិនទាងសម្រាប់របរលួកដូង ព្រោះភាគច្រើនគេហូបតែពេលក្ដៅ គឺហូបច្រើន នៅពេលត្រជាក់មិនសូវរកបាន។ចំពោះការបើការចាប់ផ្ដើមដើមទុនក្នុងការទិញដូងយកមកលក់ដំបូងជាង៣០មុឺនរៀលក្នុងការចំណាយ ក្នុងពេលចាប់ផ្ដើមនូររបរនេះ៕