Cctimesw1140xh150cm copy

រុស្សីបើក«ប្រតិបត្តិការ»វាយប្រហារទាហានអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញនៅជិតភូមិ Dolyna ក្នុងតំបន់ ខាគៀវ របស់អ៊ុយក្រែនកាលពីខែកញ្ញា

រុស្សី៖ កងកម្លាំងរបស់រុស្សីបានវាយលុកការវាយប្រហាររបស់អ៊ុយក្រែននៅលើរណសិរ្សជាច្រើនដោយក្នុងប្រតិបត្តិការថ្មីនេះរុស្សីបានសម្លាប់ទាហានអ៊ុយក្រែនក្នុងជួលសមភូមិពិសេសអស់ជាច្រើននាក់ ហើយរុស្សីក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនអស់ជាច្រើនថែមទៀតផង។ នេះបើយោងតាមការចុះផ្សាយព័ត៌មានប្រចាំថ្ងៃរបស់ប្រទេសរុស្សី។

យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានទទួលជោគជ័យក្នុងការរារាំងការវាយប្រហារជាច្រើនលើកដោយកងទ័ពអ៊ុយក្រែននៅ Donetsk, Krasny, Kupyansk, Zaporizhzhia និងទិសដៅផ្សេងទៀត ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញរថក្រោះ រថក្រោះប្រយុទ្ធថ្មើរជើង កាំភ្លើងធំស្វ័យប្រវត្តិ ឧបករណ៍អ៊ុយយោធារបស់អ៊ុយក្រែនជាច្រើនទៀត។

ជាមួយគ្នានេះដែលកងកម្លាំងរុស្ស៊ីបានរារាំងទាហានអ៊ុយក្រែនដែលប៉ុនប៉ងចុះចតនៅជិតស្ពានផ្លូវ Antonivka ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន Su-25 និងស្ទាក់ចាប់ UAVs អ៊ុយក្រែន និងគ្រាប់រ៉ុក្កែតជាច្រើននៃប្រព័ន្ធ HAMIS របស់អាម៉េរិកថែមទៀតផង ។

ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) បានរាយការណ៍ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាច្រើនបានកើតឡើងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះថាកងកម្លាំងនៃប្រទេសទាំងពីរកំពុងតែប្រយុទ្ធគ្នាក្នុងសមភូមិក្តៅមានតំបន់ Krasny Liman, Bakhmut, Avdiivka និង Mar'inka ។ កងកម្លាំងទ័ពអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងអង្គភាពកាំភ្លើងធំក៏បានបើកការវាយប្រហារប្រឆាំងនឹងទាហានរុស្ស៊ី និងតំបន់ប្រមូលផ្តុំឧបករណ៍ ទីតាំងកាំភ្លើងធំ កន្លែងការពារដែនអាកាស និងគោលដៅសំខាន់ៗដទៃទៀតថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: រុស្សី អ៊ុយក្រែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង