681 ezgif.com resize
Swift cc time

កុមារី១២ក្រុម ចូលរួមក្នុងកម្មវិធី BootCamp Technovation ត្រៀមខ្លួនប្រកួតថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមកុមារី Technovation ដែលជាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតថ្នាក់ជាតិទាំង១២ក្រុម មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមបណ្ដារាជធានី-ខេត្ត បានចូលរួមក្នុងកម្មវិធី BootCamp Technovation កម្ពុជា ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតថ្នាក់ជាតិ។ កម្មវិធី BootCamp Technovation ប្រព្រឹត្តិទៅ នាថ្ងៃទី២៤ មិថុនា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

កម្មវិធី Bootcamp មុនការប្រកួតថ្នាក់ជាតិ ដែលមានរយៈពេល២ថ្ងៃនេះ ផ្តល់ឲ្យកុមារី Technovation កម្ពុជា កាន់តែជិតស្និទ្ធ និងជួយឱ្យចេះយោគយល់គ្នាកាន់តែប្រសើរឡើង ក្នុងនោះមានទាំងការស្នាក់នៅរួមគ្នា ដំណើរទស្សនកិច្ចក្រុមហ៊ុនអាជីវកម្ម ការណែនាំអំពីរបៀបរៀបចំបទបង្ហាញ គន្លឹះក្នុងការ pitch និងការទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន៕


ពាក្យទាក់ទង: Technovation BootCamp
Khcct banner

អត្ថបទទាក់ទង