Cctimesw1140xh150cm copy

ស្រូវវស្សាក្នុងខេត្តព្រៃវែងសម្រេចបានជិត១០០%

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រៃវែង៖ ការងារបង្កបង្កើនផលស្រូវនារដូវវស្សាក្នុងឆ្នាំ២០២០ នៅខេត្តព្រៃវែងបានសាបព្រួសសរុប ២០០ ១៦២ ហិកតា ស្មើនឹង ៨០,០៦% ។ នេះបើតាមឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។

ខេត្តព្រៃវែង បានសម្រេចសាបព្រួសស្រូវវស្សានាឆ្នាំនេះ លើផ្ទៃដីប្រមាណ ២០០ ១៦២ ហិកតា ស្មើនឹង ៨០.០៦% ក្នុងនោះមាន ស្រូវស្រាលសម្រេចបាន ៥៧ ៤៣១ ហិកតា, ស្រូវកណ្ដាល ១១១ ០៨១ ហិកតា និងស្រូវធ្ងន់ ៣១ ៦៤៧ ហិកតា ។

ឯកឧត្តមវេង សាខុន បានឱ្យដឹងថា កសិករកំពុងតែប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ ដោយគិតមកត្រឹម ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ គឺសម្រេចប្រមូលផលស្រូវបានសរុបចំនួន ១១ ៣២២ ហិកតា ទទួលបានបរិមាណផលសរុបចំនួន ៤៣ ៣០៤ តោន ដែលទិន្នផលជាមធ្យមចំនួន ៣.៨២ តោនក្នុងមួយហិកតា ។

ទន្ទឹមនឹងនេះ ដំណាំសាកវប្បកម្មសម្រេចបានសរុបចំនួន ៩៦២ ហិកតា, ក្នុងនេះមានបន្លែគ្រប់មុខ ៩៤២ ហិកតា, ម្ទេសគ្រប់មុខ ៨ ហិកតា, ពោតស ៦ ហិកតា និងឪឡឹក ៦ ហិកតា។

ឯកឧត្តមបានឱ្យដឹងទៀតថា ចំពោះការនាំស្រូវចេញទៅប្រទេសវៀណាមគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ សម្រេចបានសរុបចំនួន ៩៣ ២៥៨ តោន (តម្លៃស្រូវ IR504 = ៨៩០ រៀល និងតម្លៃស្រូវ OM5451 = ៨១០ រៀល) ។

សូមបញ្ជាក់ដែរ សម្រាប់ខែនេះគិតត្រឹមថ្ងៃទី០១ កក្តដា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាសម្រេចនាំចេញស្រូវទៅកាន់ប្រទេសបានសរុបចំនួន ៣៥ ២៥៣ តោន ដោយសរុបរួមបូកចាប់ពីថ្ងៃទី២២ខែ មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ខែ កក្តដា ឆ្នាំ២០២០ សម្រេចបានចំនួន ១២៨ ៥១១ តោន ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង