ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ តែងតាំងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
សូមរំឭកថា លោក សួន សេរីរដ្ឋា គឺជាអ្នកនយោបាយពូកែ វោហាសាស៍មួយរូបដែលវាយប្រហាររដ្ឋាភិបាលសម្តេច ហ៊ុន សែន។លោកធ្លាប់ត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធនឹងបទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមក្រមព្រហ្មទណ្ឌនោះ គឺ បន្ទាប់ពីលោកបានបញ្ចេញសរសេរតាមហ្វេសប៊ុកទាក់ទងនឹងការបញ្ជាកងទ័ព ឱ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវ។ ក្នុងគ្រាដែលលោកជាប់ពន្ធនាគារដែលគណបក្សអំណាចខ្មែររបស់លោកបានធ្លាក់ទៅលើដៃ លោក សួង សុភ័ណ្ឌ៕