Cctimesw1140xh150cm copy

ការនាំចេញ«សម្លៀកបំពាក់»របស់កម្ពុជាទៅក្រៅធ្លាក់៥,៤%ក្នុងឆមាសទី១ឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញសម្លៀកបំពាក់ទៅក្រៅប្រទេសរបស់កម្ពុជាបានធ្លាក់ចុះចំនួន៥,៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា យោងតាមតួលេខនៃការចាំចេញសម្លៀកបំពាក់ទៅក្រៅប្រទេសបានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបានធ្លាក់ចុះចំនួន៥,៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដោយក្នុងឆមាសទី១ឆ្នាំ២០១៩ កម្ពុជានាំចេញបានជាង៤ពាន់លានដុល្លារ ខណៈនៅឆមាសទី១ឆ្នាំ២០២០ កម្ពុជាធ្លាក់ចុះនៅ៣៧៨៤លានដុល្លារ។

ឯកឧត្តម ហេង សួរ ពន្យល់ថា ការធ្លាក់ចុះការនាំចេញសម្លៀកបំពាក់ចំនួន៥,៤% ដែលឆ្នាំ២០១៩ ដោយសារតែបញ្ហាកូវីដ១៩ ដែលបណ្តាលឱ្យការបញ្ជាទិញមានការថយចុះជាសកល ហើយថយចុះនៅវិស័យកាត់ដេរនេះ មិនមែនតែមាននៅកម្ពុជានោះទេ គឺកើតមានជាសកល។

យោងតាមទិន្នន័យពីក្រសួងការងារ បានឱ្យដឹងថា ក្នុងឆមាសទី១នៃឆ្នាំ២០២០ មានរោងចក្រដែលបានផ្អាកដំណើរការមានចំនួន៤៥០រោងចក្រ ដែលនេះជារោងចក្រសម្រាប់ផលិតស្បែកជើង និងកាបូប ហើយរោងចក្រដែលបានបិទមានចំនួន៨៣រោងចក្រក្នុងឆមាសទី១ឆ្នាំ២០២០។

តែយ៉ាងណាក៏ដោយ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា សម្រាប់វិស័យកាត់ដេរប្រសិនបើគ្មានវិធានការរបស់រាជរដ្ឋាភិបាលនោះទេ រោងចក្រនឹងបិទច្រើន ហើយវិធានការរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាពដោយសារនៅឆ្នាំ២០១៩រោងចក្របិទ៧៥ ហើយនៅឆ្នាំ២០២០បិទ៨៣ជាចំនួនដែលកម្ពុជាអាចដោះស្រាយបាន ដើម្បីជួយដល់កម្មកររាប់សិបម៉ឺននាក់ដែលអាស្រ័យផងលើវិស័យនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កាត់ដេរ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង