Yearendyearend1140x150

អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចៀសវាងទាញកម្មវិធីមិនមានក្នុងPlay Store ឬ App Store

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្ដីណែនាំអ្នកប្រើប្រាស់ទាំងអស់ ចៀសវាងធ្វើការទាញយកកម្មវិធីមកប្រើប្រាស់ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះមិនអាចបញ្ជាក់បានថាតើកម្មវិធីទាំងនោះជាកម្មវិធីពិតប្រាកដ និងមិនមានបង្កប់មកជាមួយមេរោគ malware បានទេ។​ 

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា កាលពីសប្តាហ៍មុន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការផ្សព្វផ្សាយព័ត៌មានបច្ចេកវិទ្យា ដែលទាក់ទងទៅនឹងប្រទេសឥណ្ឌា បានប្រកាសបិទកម្មវិធីទូរសព្ទប្រមាណជា ៥៩កម្មវិធី ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ពេញនិយមមួយផងដែរ។

នាយកដ្ឋានបានបន្ថែមថា កន្លងមកប្រជាជនកម្ពុជាមួយចំនួនមានការមិនពេញចិត្ត និងបានរិះគន់ទៅលើកម្មវិធីនេះ ដោយសារតែមានក្មេងៗប្រើច្រើនដែលធ្វើឱ្យខាតបង់ពេលវេលា ក៏ដូចជាប្រាក់កាស ព្រមទាំងទាក់ទងទៅនឹងសីលធម៌របស់ពួកគេ។ មិនខុសគ្នាពីប្រជាជនឥណ្ឌាខ្លះក៏មានការមិនពេញចិត្តចំពោះកម្មវិធីនេះដែរ តែក៏មានមួយចំនួនទៀតក៏ចូលចិត្ត និងបានប្រើប្រាស់កម្មវិធីនេះដើម្បីជាការកំសាន្ត ឬធ្វើជាប្រយោជន៍ក្នុងការរកលុយផងដែរ។

បើតាមនាយកដ្ឋានដដែល បន្ថែមថាប្រជាជនឥណ្ឌាជាច្រើននៅតែចូលចិត្តនិងចង់ប្រើកម្មវិធីនេះ ជាហេតុនាំឱ្យក្រុមជនអនាមិកបានឆ្លៀតឱកាសបង្កើតកម្មវិធីដែលមានមេរោគ Malware ប៉ុន្តែបន្លំថាជាកម្មវិធី TikTok Pro ដើម្បីឱ្យប្រជាជនឥណ្ឌាទាញយកមកប្រើប្រាស់តាមរយៈតំណភ្ជាប់ដែលពួកគេបានផ្សព្វផ្សាយនៅលើ Twitter និង WhatsApp។ 

សូមបញ្ជាក់ថា ក្រោយពីបានទាញយក នឹងដំឡើងកម្មវិធីនេះរួចរាល់ហើយ កម្មវិធីនេះនឹងធ្វើការស្នើចូលក្នុងប្រព័ន្ធទូរសព្ទដើម្បីអាចទាញយកទិន្នន័យជាច្រើនដូចជា រូបភាព ឯកសារ ទីតាំង contacts ជាដើមនៅពេលដែលអ្នកប្រើប្រាស់ព្យាយាមបើកកម្មវិធីនេះ ប៉ុន្តែវាមិនបានដំណើរការអ្វីនោះទេ។ ទោះបីជាកម្មវិធីនេះមិនមានដំណើរការក៏ដោយ ក៏វាយឺតពេលទៅហើយ ព្រោះមេរោគ malware ត្រូវបានដំឡើងចូលក្នុងទូរសព្ទ ដែលអាចលួចទាញយកទិន្នន័យ និងបង្ហាញសារដដែលៗដើម្បីឱ្យដំឡើងកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង