រតនគិរី៖ ត្រយងចង្កុំកស ត្រូវបានក្រុមការងារឧទ្យានុរក្សរបស់អង្គការជីវិតធម្មជាតិកម្ពុជា ដោះចេញពីអន្ទាក់ក្នុងតំបន់ការពារដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី០២ កុម្ភៈ កំពុងស្ថិតនៅក្នុងស្ថានភាពទន់ខ្សោយនៅឡើយ។ បច្ចុប្បន្ននេះ អង្គការជីវិតធម្មជាតិកម្ពុជា កំពុងធ្វើការជាមួយ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានឯកទេសក្នុងការជួយសង្គ្រោះ និងស្តារនីតិសម្បទាសត្វព្រៃដែលជិតផុតពូជ ដើម្បីមើលថែរក្សា និងតាមដានស្ថានភាពរបស់សត្វស្លាបមួយនេះ មុនពេលពួកគេសម្រេចចិត្តថា តើត្រូវប្រលែងវាចូលទៅក្នុងព្រៃវិញ ឬយ៉ាងណា។
ត្រយងចង្កុំកស ដែលជាប្រភេទសត្វស្លាបជិតផុតពូជមួយក្បាលនេះ ត្រូវបានអ្នកភូមិប្រទះឃើញជាប់អន្ទាក់នៅក្បែរភូមិកែងសាន់ ឃុំសេដា ដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្តខេត្តរតនគិរី។ បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ ក្រុមការងារឧទ្យានុរក្សរបស់អង្គការជីវិតធម្មជាតិកម្ពុជា បានធ្វើដំណើរទៅកាន់តំបន់នោះភ្លាមៗ ហើយបាននាំយកសត្វត្រយងនោះមកកាន់កន្លែងដែលមានសុវត្ថិភាព។
ពេលនេះ សត្វត្រយងបានមានសុវត្ថិភាពពីអន្ទាក់ហើយ ប៉ុន្តែវាកំពុងស្ថិតនៅក្នុងស្ថានភាពទន់ខ្សោយនៅឡើយ ដែលអង្គការជីវិតធម្មជាតិកម្ពុជា កំពុងធ្វើការជាមួយ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានឯកទេសក្នុងការជួយសង្គ្រោះ និងស្តារនីតិសម្បទាសត្វព្រៃដែលជិតផុតពូជ ដើម្បីមើលថែរក្សា និងតាមដានស្ថានភាពរបស់សត្វស្លាបមួយនេះ មុនពេលពួកគេសម្រេចចិត្តថា តើត្រូវប្រលែងវាចូលទៅក្នុងព្រៃវិញ ឬយ៉ាងណា៕