ភ្នំពេញ៖ កម្មវិធី«ពិព័រណ៍និងប្រកួតប្រជែងស្ទែម»ប្រចាំឆ្នាំលើកទី១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២១ ខែកុម្ភៈនេះ ក្រោមប្រធានបទ៖ “បរិស្ថានបៃតងតាមរយៈស្ទែម”។
កម្មវិធីនេះ គេឃើញមានកុមារតូចៗរបស់កម្ពុជាជាច្រើនរយនាក់ បានចងក្រងគ្នាជាក្រុមតូចៗ និង មានគ្រូបង្គោលសម្រាប់ដឹកនាំបង្កើតនូវគម្រោងប្រកបដោយគំនិតឆ្នៃប្រឌិតខ្ពស់ អមជាមួយនូវចក្ខុវិស័យវែងឆ្ងាយសម្រាប់អភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ដើម្បីចូលរួមរកដំណោះស្រាយ និង ផ្តល់ជាប្រយោជន៍ជូនដល់សហគមន៍ រួមទាំងបរិស្ថាន។