
ភ្នំពេញ៖ មន្ត្រីនៃក្រសួងពានិជ្ជកម្ម បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះកើនឡើងជាង៣%នៅក្នុងឆ្នា២០២១។ការកើនឡើងនេះដោយក្រសួងយោងតាមការរីកចម្រើននៃវិស័យកសិកម្ម សេវាកម្មភ្ញៀវទេសចរ។
លោក ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ចកម្ម បានគូសបញ្ជាក់ថា មានការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក៏មានការធ្លាក់ចុះរហូតដល់១.៩%នៅក្នុងឆ្នាំ២០២០ ដែលនេះជាការព្រួយបារម្ភមួយសម្រាប់កម្ពុជា ហើយព្រោះវាប៉ះពាល់ទៅលើគ្រប់វិស័យនៃសេដ្ឋកិច្ច។
ប៉ុន្តែចំពោះសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១ លោក ប៉ែន សុជាតិ ការព្យាករណ៍ថា នឹងមានសន្ទុះកើនឡើងជាង៣% ។ការកើនឡើងនេះដោយសារតែមានការកើនឡើងទៅលើវិស័យកសិកម្ម សេវាកម្មភ្ញៀវទេសចរ ការនាំចេញក្នុងស្រុកដើម្បីរកទីផ្សារផ្សេងៗ និង ជាពិសេសគឺមានការកើនឡើងទៅលើទំនុកចិត្តរបស់អតិថិជនចំពោះការប្រើប្រាស់ទំនិញក្នុងស្រុកដែលមានគុណភាពផងដែរ។
គួរបញ្ជាក់ថា ការថ្លែងរបស់លោក ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ចកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្មបែបនេះ ធ្វើឡើងនៅក្នុងវេទិកាតុមូលពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០៕