Cctimesw1140xh150cm copy

យុវជនNGS Debate Club ០៣រូប ទៅប្រកួតកម្មវិធីបញ្ញាវន្តអន្តរជាតិ នៅវៀតណាម

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនមកពីក្លឹបដេញដោលមតិ នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាប់ថ្មី (NGS Debate Club) ចំនួន ០៣រូប កាលពីថ្ងៃទី១៥ កញ្ញា បានធ្វើដំណើរទៅចូលរួមប្រកួតកម្មវិធីបញ្ញាវន្ដអន្ដរជាតិ២០២២ (The World Scholar's Cup 2022) វគ្គ Global Round នៅ Nha Trang Island ប្រទេសវៀតណាម។

យុវជន ០៣រូប នៃ NGS Debate Club បានទៅដល់ Nha Trang Island ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី១៥ កញ្ញា ដើម្បីចូលរួមការប្រកួតកម្មវិធីបញ្ញាវន្ដអន្ដរជាតិ២០២២ ដែលចាប់ផ្ដើមនាថ្ងៃទី ១៦-២០ កញ្ញា។ យុវជនទាំង០៣រូបនោះមាន យុវតី គួច សុវណ្ណនីតា, ជឹង សុខពណ្ណា

និងយុវតី ឯក សិរីសិទ្ធិកា។

កម្មវិធីប្រកួត បញ្ញាវន្ដអន្ដរជាតិ២០២២ នេះនឹងធ្វើទៅលើ ០៤វិញ្ញាសា ដូចជា Team Debate (ការដេញដោលមតិ) Collaborative Writing (សរសេរអត្ថបទលើ ៣ ប្រធានបទ) Scholar's Challenge (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ) និង Scholar's Bowl (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ)។ ក្នុងនោះដែរ មានវិញ្ញាសារបី ដែលធ្វើជាក្រុម ហើយមួយក្រុមមានសមាជិក ០៣នាក់ ចំណែកឯវិញ្ញាសារ Scholar's Challenge ធ្វើជាលក្ខណៈបុគ្គល។

គួរបញ្ជាក់ថា យុវជន១៨រូប មកពី NGS Debate Club បានឈ្នះមេដាយ ៥១គ្រឿង និងពានចំនួន ០៤ ពីការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ វគ្គ Global Round ដូចគ្នា ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០២-០៧ កញ្ញា កន្លងទៅនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: NGS Debate Club NGS
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង