Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនNGS Debate Clubឈ្នះមេដាយប្រមាណ៣០គ្រឿងពីការប្រឡងបញ្ញាវន្តអន្តរជាតិ២០២២

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជន១៨រូប មកពីក្លឹបដេញដោលមតិ នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាប់ថ្មី (NGS Debate Club) បានឈ្នះមេដាយប្រមាណជា ៣០គ្រឿង ពីការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ (The World Scholar's Cup 2022-WSC) វគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតនេះបានធ្វើឡើងកាលពីថ្ងៃទី០២-០៧ កញ្ញា ដោយមានការចូលរួមពីយុវជនមកពីជាង ៥០ប្រទេស។

យុវជន មាស សុបញ្ញា សិស្សនៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រាបើស៊ីស៊ីថាមស៍ថា យុវជន១៨រូប មកពី NGS Debate Club កាលពីថ្ងៃទី០១ កញ្ញា បានទៅចូលរួមការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២និងបានត្រឡប់មកកម្ពុជាវិញកាលពីរសៀលថ្ងៃទី០៨ កញ្ញា។ នៅក្នុងការប្រកួតនោះ យុវជនទាំង១៨រូបនោះ បានឈ្នះមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ ប្រមាណជា ៣០គ្រឿង។

គួរបញ្ជាក់ថា នៅក្នុងវគ្គប្រចាំតំបន់ ដែលបានប្រព្រឹត្តទៅនៅកម្ពុជា យុវជនមកពី NGS Debate Club ២១រូប បានទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែមានយុវជន១៨រូប បានសម្រេចចិត្តទៅចួលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ខណៈយុវជន៣រូបផ្សេងទៀត នឹងទៅចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសវៀតណាម នាថ្ងៃទី១៦ កញ្ញា ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: NGS Debate Club
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង