Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

លោកស្រី ទួន សុភា ប្រាប់ពីវិធីថែរក្សា«ប្រទាលឬរក្ខជាតិ»ដាក់តាំងនៅកន្លែងធ្វើការ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ទួន សុភា ជាអ្នកលក់ប្រទាល ដើមផ្កា និងរុក្ខជាតិនានាសម្រាប់លម្អ (រូបភាព៖ ស៊ីស៊ីថាមស៍)

ភ្នំពេញ៖ លោកស្រី ទួន សុភា ជាអ្នកលក់ប្រទាល ដើមផ្កា និងរុក្ខជាតិនានាសម្រាប់លម្អ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា គ្រប់ប្រភេទប្រទាល ឬរុក្ខជាតិទាំងអស់ដែលដាក់លម្អនៅកិន្លែងធ្វើការ ឬដាក់តាំងក្នុងផ្ទះ ឬបន្ទប់ គឺត្រូវធ្វើការថែទាំយ៉ាងយកចិត្តទុកដាក់ ដោយឱ្យប្រទាលឬរុក្ខជាតិទាំងងនោះត្រូវដាក់បញ្ចេញឱ្យត្រូវពន្លឺថ្ងៃល្មម(កុំយូរពេក) និងដាក់ត្រាំទឹក ឬបាញ់ទឹកលើស្លឹកជាដើម។

លោកស្រី ទួន សុភា ជាអាជីវករលក់ប្រទាលឬរុក្ខជាតិសម្រាប់លម្អនៅរាជធានីភ្នំពេញ បានលើកឡើងថា លោកស្រីចាប់យករបរនេះបានរយៈពេលជាង២ឆ្នាំមកហើយ ហើយភាគច្រើនលោកស្រីបាននាំចូលប្រទាល ផ្កា ឬរុក្ខជាតិទាំងនេះ ពីចិន វៀតណាម ព្រោះប្រទេសទាំងនេះពូកែធ្វើការតុបតែង និងចេះរៀបចំច្នៃចេញជាប្រទាល និងរុក្ខជាតិស្អាតៗ និងមានទំហំតូចៗ ដែលផ្ដល់ភាពងាយស្រួល និងសក្ដិសមសម្រាប់ដាក់តាំងលម្អនៅលើតុកន្លែងធ្វើការ ឬក្នុងបន្ទប់ជាដើម។ ក្រៅពីនេះ ប្រភេទប្រទាល ដើមផ្កា និងរុក្ខជាតិខ្លះ ក៏មានស្រាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រីបន្តថា លោកស្រីមានលក់ប្រទាល និងរុក្ខជាតិជាច្រើន ដូចជា ដើមសុភមង្គល មហាលាប ម្លូប្រាក់ ដើមឆ័ត្របារាំង អំពែងព្រះរាម ដើមរាសី ស្ដេចនាគស ស្ដេចនាគក្រហម ស្លាបហង្ស ដើមត្រជាក់ចិត្ត ដើមលុយ ដើមដំបងយក្សជាដើម ហើយអតិថិជនដែលមកទិញប្រទាលឬរុក្ខជាតិទាំងនេះ ភាគច្រើនជាអ្នកធ្វើការ ឬអ្នកលក់ដូរជាដើម។ អតិថិជនភាគច្រើនទិញដើមលុយ និងប្រទាលតូចៗដែលសក្ដិសមដាក់តាំងនៅកន្លែងធ្វើការ និងលក់ដូរជាដើម។

ជាមួយគ្នានេះ លោកស្រីបញ្ចាក់ថា មុននឹងចាប់យករបរនេះ គឺត្រូវដឹងច្បាស់ពីខ្លួនឯងថាតើយើងងអាចមើលថែប្រទាល ឬរុក្ខជាតិទាំងនេះបានឬអត់? ហើយជាពិសេសត្រូវយល់ដឹងពីភាពធន់របស់ប្រភេទប្រទាលល និងរុក្ខជាតិនីមួយៗឱ្យបានច្បាស់ ព្រោះរុក្ខជាតិ ឬប្រទាលគ្រប់ប្រភេទ គឺសុទ្ធតែត្រូវការការថែទាំយ៉ាងដិតដល់ ជាពិសេសគឺត្រូវធ្វើយ៉ាងណាឱ្យរុក្ខជាតិទាំងត្រូវពន្លឺថ្ងៃយ៉ាងហោចណាស់មួយដងក្នុងមួយសប្ដាហ៍ ដើម្បីកុំឱ្យកើតជំងឺផ្សិត និងចៃ ហើយក៏ត្រូវការដាក់ទឹក និងបាញ់ទឹកលើស្លឹកជាដើម ជារួមគឺត្រូវឧស្សាហ៍សង្កេតមើលស្លឹក បើស្លឹកមានសភាពស្រពោនបន្តិច ត្រូវដាក់ត្រាំទឹកប្រហែល១០-១៥នាទី ហើយយកដាក់ឱ្យត្រូវថ្ងៃល្មមៗ(កុំឱ្យឆេះស្លឹក)ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង