Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Cct 01
Hi hotpot
Canadia app new

ចិនផ្ដល់អាហារូបករណ៍ ០៨កន្លែងដល់និស្សិតកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ បានជូនដំណឹងថា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ មន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន ០៨កន្លែង ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យចំនួន ០៨ ក្នុងខេត្តក្វាងស៊ី។

សាកលវិទ្យាល័យទាំង ០៨នោះមានដូចជា សាកលវិទ្យាល័យ Guangxi សាកលវិទ្យាល័យ Guangxi Normal សាកលវិទ្យាល័យ Guangxi for Nationalities សាកលវិទ្យាល័យបច្ចេកវិទ្យា Guilin សាកលវិទ្យាល័យ Nanning Normal សាកលវិទ្យាល័យវេជ្ជសាស្ត្រ Youjiang for Nationalities សាកលវិទ្យាល័យវេជ្ជសាស្ត្រ Guilin និងសាកលវិទ្យាល័យ Yulin Normal។

អាហារូបករណ៍នេះផ្ដល់នៅ ថ្លៃសិក្សា កន្លែងស្នាក់នៅ និងផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ។ រីឯថ្លៃសំបុត្រយន្តហោះទៅ-មកជាបន្ទុក របស់សាមីជន។ បេក្ខជនដែលចុះឈ្មោះប្រឡអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ជាតិខ្មែរ អាយុមិនលើសពី ៣៥ឆ្នាំ សញ្ញាបត្របរិញ្ញាបត្រ និងមានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ។ សម្រាប់ថ្នាក់ បរិញ្ញាបត្រ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ អាយុមិនលើសពី ២២ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ និងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់ចិនពីមុនមក។

គួរបញ្ជាក់ថា ការទទួលពាក្យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១២ ខែឧសភា វេលាម៉ោង ១៦:០០នាទី នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង