Yearendyearend1140x150

ណាតូអនុម័តការដាក់ពង្រាយក្រុមប្រយុទ្ធថ្មីចំនួនបួននៅភាគខាងកើតនៃសម្ព័ន្ធមិត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ណាតូអនុម័តការដាក់ពង្រាយក្រុមប្រយុទ្ធថ្មីចំនួនបួននៅភាគខាងកើតនៃសម្ព័ន្ធមិត្ត ប្រភពរូប៖ ស៊ីស៊ីធីវី

ណាតូ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ លើការដាក់ពង្រាយក្រុមប្រយុទ្ធថ្មីចំនួន ៤ នៅតំបន់ភាគខាងកើតនៃសម្ព័ន្ធមិត្តរួមមាន ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ។ នេះបើតាមការប្រកាសរបស់លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ។

ក្រុមប្រយុទ្ធរបស់ណាតូសរុបចំនួនប្រាំបី ដែលត្រូវបានដាក់ពង្រាយនៅតាមបណ្តោយភាគខាងកើតនៃសម្ព័ន្ធមិត្ត ចាប់ពីសមុទ្របាល់ទិក រហូតដល់សមុទ្រខ្មៅ។

ប្រមុខរដ្ឋរបស់អង្គការនេះ ត្រូវបានកោះហៅឱ្យជួបប្រជុំវិសាមញ្ញ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីមួយខែមុន។

លោក Stoltenberg បាននិយាយថា មេបញ្ជាការយោធាកំពូលរបស់សម្ព័ន្ធមិត្តបានធ្វើឱ្យសកម្មធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែររបស់អង្គការណាតូ ហើយសម្ព័ន្ធមិត្តកំពុងដាក់ពង្រាយការការពារគីមី និងជីវសាស្ត្រ និងនុយក្លេអ៊ែរបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង