Cc time
Cct850x100 1
Itt 0  web banner

អឺរ៉ុបបរាជ័យក្នុងការឯកភាពគ្នាជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹងការនាំចូលថាមពលពីរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបបរាជ័យក្នុងការឯកភាពគ្នាជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹងការនាំចូលថាមពលពីរុស្ស៊ី ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានបដិសេធការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូ ដោយសារពួកគេពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីរុស្ស៊ី។ ការសម្រេចចិត្តរបស់ប្រទេសជាសមាជិកបែបនេះ បានធ្វើឲ្យបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹងការនាំចូលថាមពលពីប្រទេសរុស្ស៊ី។ នេះបើតាមលទ្ធផលនៅក្នុងជំនួបនៅឯទីស្នាក់ការកណ្តាលរបស់ប្លុកអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីការបរទេសមកពីប្រទេសនានា រួមទាំងលីទុយអានី និងអៀរឡង់ បានអំពាវនាវឱ្យបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងវិស័យថាមពលរុស្ស៊ី និងឱ្យមានការហ៊ុមព័ទ្ធ លើប្រេងរុស្ស៊ី រួមបញ្ចូលក្នុងកញ្ចប់ទណ្ឌកម្ម ៥ របស់ប្លុកនេះ។ តែយ៉ាងណាក៏ដោយ សំណើនេះត្រូវបានច្រានចោលដោយប្រទេសអាល្លឺម៉ង់ និងហូឡង់ ដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីរុស្ស៊ី។

យោងតាមការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប Eurostat ប្រទេសរុស្ស៊ីមានចំនួនច្រើនជាង ៤០ ភាគរយនៃឧស្ម័នធម្មជាតិ និង ៣០ ភាគរយនៃប្រេងឆៅ ដែលសហភាពអឺរ៉ុបបាននាំចូលក្នុងឆ្នាំ ២០១៩ ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា អឺរ៉ុបនឹងបន្តដាក់ទណ្ឌកម្មរុស្ស៊ី ខណៈដែលការសម្រេចចិត្តជាក់លាក់ នឹងត្រូវបានធ្វើឡើងនៅពេលក្រោយ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃចន្ទថា អឺរ៉ុប "មិនអាចធ្វើឱ្យខ្លួនឯងឯករាជ្យទាំងស្រុងពីថាមពលរុស្ស៊ីបានទេ" ។ លោកបន្តថា ប្រសិនបើប្លុកអឺរ៉ុបកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី តម្លៃប្រេងនឹងកើនឡើងដល់ ៣០០ ទៅ ៥០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល៕

Khcct banner

អត្ថបទទាក់ទង