Yearendyearend1140x150

សេចក្តីបំភ្លឺរបស់ក្រុមហ៊ុនBeijing Urban Construction Group

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបថតដែលបានចុះផ្សាយក្នុងបណ្តាញព័ត៌មាន ដែលមានជាប់ស្លាកសញ្ញាក្រុមហ៊ុនBeijing Urban Construction Group គឺជារឿងគាប់ជួនតែបុណ្ណោះ។

ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ មានការផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក និងសារព័ត៌មាន បានចុះផ្សាយពីបាតកម្មមួយកើតឡើងនៅមុខសាលាខេត្តព្រះសីហនុដោយមានកម្មករ មួយក្រុម ចំនួន៦១នាក់បានមកលើកប៉ាដា ដោយសារតែក្រុមហ៊ុនពាក់ពន្ធ័មិនបានបើកប្រាក់បៀវត្សអោយពួកគេ។ករណីនេះ បានបង្កអោយមានការភ័ន្តច្រឡំដល់ប្រជានពលរដ្ឋ និងមហាជនមួយចំនួន។

ចំពោះករណីខាងលើ ក្រុមហ៊ុនBeijing Urban Construction Groupសូមធ្វើការបំភ្លឺដូចតទៅ៖​ ក្រុមហ៊ុនBeijing Urban Construction Group Co.,Ltd មិនមានពាក់ព័ន្ធនឹងបាតកម្មខាងលើនោះទេ ហើយក៏មិនបានជំពាក់ប្រាក់បៀវត្សនេះឡើយ។ រូបថតដែលបានចុះផ្សាយក្នុងបណ្តាញព័ត៌មាន ដែលមានជាប់ស្លាកសញ្ញាក្រុមហ៊ុនយើងខ្ញុំភ្ជាប់ជាមួយ គឺជារឿងគាប់ជួនតែបុណ្ណោះ។

ក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd ជាសហគ្រាសធំមួយក្នុងចំណោមសហគ្រាសធំទាំង៥០០ក្នុងប្រទេសចិន ក៏ជាសហគ្រាសដែលបានចុះបញ្ជីរក្នុងចំណោមក្រុមហ៊ុនម៉ៅការសាងសង់ENR កំពូលទាំង២៥០លើពិភពលោកនិងអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុនមានទុនសរុបលើសពី៤៥,០០០លានដុល្លារអាមេរិក និងចំណូលលើសពី១៥,០០០លានដុល្លារអាមេរិក មានក្រុមហ៊ុនបុត្រ សម្ព័ន្ធចំនួន២៥ រួមមានក្រុមហ៊ុនចុះបញ្ជីរក្នុងស្រុក(A-shares)មួយ និងក្រុមហ៊ុនចុះបញ្ជីរអន្តរជាតិ (H-shares) មួយ ។

ក្រុមហ៊ុន Beijing Urban Construction Groupបានប្រកាន់ខ្ជាប់នូវសីលធម៍ វិជ្ជាជីវៈ ជំនាញ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ រាល់គម្រោងដែលនៅក្រៅស្រុកសុទ្ធតែគោរពតាមច្បាប់កំណត់នៃប្រទេសនីមួយៗ ហើយមិនដែលមានករណីជំពាក់ប្រាក់បៀវត្សកម្មករ ឬប៉ពាល់ផលប្រយោជន៍កម្មករនិងគ្រប់ដៃគូឡើយ។

ក្រុមហ៊ុន Beijing Urban Construction Groupសង្ឃឹមថា កុំជឿជាក់រាល់ពាក្យចចាមអារាម គួរតែស្វែងយល់ពីការពិតសិន។ ចំពោះករណីនេះប្រសិនបើមានភាគីណាមួយឆ្លៀតយកឱកាសនេះមកបំផ្លាញកិត្តិយសក្រុមហ៊ុន ខាងក្រុមហ៊ុនBeijing Urban Construction Group នឹងចាត់វិធានការតាមផ្លូវច្បាប់ជាក់ជាពុំខាន។

សេចក្តីបំភ្លឺរបស់ក្រុមហ៊ុនBeijing Urban Construction Group។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង