Yearendyearend1140x150

ទស្សនៈវិទូដ៏ល្បីមួយរូបរបស់ឥណ្ឌានឹងដឹកនាំប្រតិភូអន្តរជាតិប្រមាណ១៣០នាក់មកកាន់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹកដីអង្គរខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បញ្ជាក់ថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាយ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង