Yearendyearend1140x150

សន្និសីទឧត្តមសិក្សាកម្ពុជា-ឥណ្ឌូនេស៊ីលើកទី២ ការជំរុញភាពជាដៃគូ និងកិច្ចសហការរវាងវិស័យអប់រំនិងឧស្សាហកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិចសហការជាមួយនិងសាកលវិទ្យាល័យ Universitas Merdeka Malang (UNMER)ប្រទេសឥណ្ឌូនេស៊ីបានប្រារព្ធសន្និសីទឧត្តមសិក្សាកម្ពុជា-ឥណ្ឌូនេស៊ីលើកទី២នៃការជំរុញភាពជាដៃគូ និងកិច្ចសហការរវាងវិស័យអប់រំនិងឧស្សាហកម្ម ក្រោមអធិបតីភាពរបស់ សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី សាស្ត្រាចារ្យបច្ចេកវិទ្យានិងមនុស្សសាស្ត្រ ឯកឧត្តមបណ្ឌិត Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងឯកឧត្តម ម៉ក់ ង៉ុយ អគ្គនាយកនៃនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកម្មវិធីនេះមានការចូលរួមពីសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំជាតិនិងឯកជនដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ វិទ្យាស្ថាន TUX Global វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងមហាវិទ្យាល័យUniversitas Merdeka Malang (UNMER) មហាវិទ្យាល័យUniversitas Multimedia Nusantara (UMN) មហាវិទ្យាល័យUniversitas Kristen Satya Wacana (UKSW) វិទ្យាស្ថានInstitut Teknologi Padang (ITP) នៃប្រទេសឥណ្ឌូនេស៊ី រួមជាមួយធនាគាកាណាឌីយ៉ា និងអាយអេសអាយគ្រុប (ISI group)។

សន្និសីទឧត្តមសិក្សាកម្ពុជា-ឥណ្ឌូនេស៊ីលើកទី២នេះ គឺជាការបង្ហាញពីទំនាក់ទំនងស៊ីសង្វាក់រវាងវិស័យអប់រំ និងឧស្សាហកម្មដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមមុខនានាដូចជា បញ្ហាក្នុងសង្គម សេដ្ឋកិច្ច និងបរិស្ថានជាដើម បង្កើតនវានុវត្តន៍ថ្មី និងពង្រីកការប្រកួតប្រជែងជាសាកល។

គោលបំណងសំខាន់របស់សនិ្នសីទនេះ មានចំនួន៥គឺ

១)ការសម្របសម្រួលកិច្ចសន្ទនា និងការផ្លាស់ប្តូរចំណេះដឹងរវាងអ្នកអប់រំ និងវិស័យឯកជនដោយផ្តោតលើការរួមបញ្ចូលគ្នារវាងសហគ្រិនភាព និងនិរន្តរភាព។

២)ស្វែងយល់ពីការអនុវត្តន៍ល្អៗសម្រាប់កិច្ចសហការរវាងវិស័យអប់រំនិងវិស័ឯកជន ដើម្បីជំរុញសហគ្រិនជាមួយនិងគំនិតបៃតង។

៣)ការដាក់បង្ហាញពីការសិក្សាដ៏ជោគជ័យមួយ ពីកិច្ចសហការរវាងវិស័យឯកជនិងអប់រំ ជាពិសេសផ្តោតលើសហគ្រិនភាពនិងនិរន្តរភាព។

៤)ការបញ្ជាក់ឧកាស និងការប្រឈមមុខនៃភាពជាដៃគូគ្មានដែនកំណត់។

៥)ជំរុញបណ្តាញផ្សេងៗដើម្បីបង្កើតមិត្តភាពថ្មី រួមបញ្ចូលភាពជាសហគ្រិន និងនិរន្តរភាពសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

ថ្លែងនៅក្នុងការបើកកម្មវិធីនេះ លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់។ លោកបណ្ឌិតបានបញ្ជាក់ថា សិន្និសិទនេះ គឺជាការផ្តល់ឱកាសអោយយើងទាំងអស់គ្នាក្នុងការផ្លាស់ប្តូរគំនិត ការចែករំលែកការអនុវត្តន៍ល្អៗ ព្រមទាំងស្វែងយល់កិច្ចសហការដែលជួយជំរុញវិស័យអប់រំ និងឯកជនរបស់ប្រទេសទាំងពីអោយកាន់តែរីកចំរើន។ ដើម្បីអោយមានការជំរុញចំណងមិត្តភាពរឹងមាំឡើង ត្រូវមានការលើកតម្កើងនូវការផ្លាស់ប្តូរនិសិ្សត និងធនធានបុគ្គលិកទៅក្រៅប្រទេស បណ្តុះនូវវប្បធម៌នវានុវត្តន៍ និងនិរន្តរភាព យើងអាចធ្វើការរួមគ្នា ឆ្ពោះទៅរកការបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិរបស់យើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង