Yearendyearend1140x150

ព្រឹត្តិការណ៍"ខែផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសចិន (ហឺណាន)និងអាស៊ាន"ឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កាលពីពេលថ្មីៗនេះ ព្រឹត្តិការណ៍ "ខែផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងប្រទេសចិន (ហឺណាន)និងអាស៊ាន" ដែលគាំទ្ររួមគ្នាដោយរដ្ឋាភិបាលប្រជាជនខេត្តហឺណាននៃប្រទេសចិន សមាគមប្រជាជនចិន សម្រាប់មិត្តភាពជាមួយបរទេស មជ្ឈមណ្ឌលចិន-អាស៊ាន និង​ ក្រសួង​ទេសចរណ៍នៃប្រទេសកម្ពុជា ​បានប្រារព្ធឡើងនៅទីក្រុង ចឺងចូវ ប្រទេស​ចិន ហើយ​ព្រឹត្តិការណ៍​នេះ​ មាន​រយៈ​ពេល​មួយ​ខែ (ពី​ថ្ងៃ​ទី ៩ ខែ​មេសា ដល់​ថ្ងៃ​ទី ៩ ខែ​ឧសភា)។ ភ្ញៀវ និង មិត្តភ័ក្តិមកពីបណ្តាប្រទេសអាស៊ាន បានប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីរួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ។

ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រជាជន ​និង ​ប្រជាជន ​គឺជា​ចំណង​ខាង​ស្មារតី​ដែល​ស្ថិតស្ថេរ​យូរអង្វែង​រវាង​ប្រទេស​ចិន​ និង ​បណ្តា​ប្រទេស​អាស៊ាន។ នៅថ្ងៃទី ៩ ខែមេសា សន្និសីទផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិចិន (ហឺណាន)-អាស៊ាន ត្រូវបានប្រារព្ធឡើងនៅទីក្រុង ចឹងចូវ ។

សន្និសីទផ្លាស់ប្តូរនេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នៃខែផ្លាស់ប្តូរខែផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងប្រទេសចិន (ហឺណាន)និងអាស៊ាន។ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិន លោក Jaime Adriano FlorCruz និង ភ្ញៀវបរទេសផ្សេងទៀត ព្រមទាំងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរ។ ភ្ញៀវនៅក្នុងកិច្ចប្រជុំបានផ្លាស់ប្តូរ និងចែករំលែកទស្សនៈ​ ជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក និងជំរុញការកិច្ចសហប្រតិបត្តិការខាងវប្បធម៌រវាងក្រុងចឹងចូវនិងអាស៊ានអោយកាន់តែស៊ីជំរៅ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង