Yearendyearend1140x150

មេទ័ពដឹកនាំក្រុមយោធារុស្សីម្នាក់ត្រូវបានបាញ់សម្លាប់ ក្នុងពេលប្រយុទ្ធនៅទីក្រុងភាគខាងកើតអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេទ័ពរុស្ស៊ី Vladimir Zhoga ដែលត្រូវបានសម្លាប់

ក្រុងគៀវ៖ មេដឹកនាំនៃក្រុមយោធាឧទ្ទាមរឺគេហៅថា សាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែលត្រូវបានលោកខាងលិចថ្កោលទោសចំពោះឧក្រិដ្ឋកម្មសង្រ្គាមដ៏ឃោរឃៅ និងការបាញ់ប្រហារ POWs អ៊ុយក្រែន ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ត្រូវបានបាញ់សម្លាប់នៅក្នុងសមរភូមិ។

មេទ័ពរុស្ស៊ី Vladimir Zhoga ដែលដឹកនាំកងវរសេនាតូច Neo-Nazi 'Sparta Battalion' ត្រូវបានសម្លាប់នៅទីក្រុង Volnovakha ប្រទេសអ៊ុយក្រែន បន្ទាប់ពីថ្ងៃទី ១១ នៃការលុកលុយរបស់រុស្ស៊ី ខណៈដែលកងទ័ពរបស់លោក ពូទីន បរាជ័យក្នុងការទទួលបានជ័យជម្នះដ៏ធំ។ ការស្លាប់របស់ Zhoga ត្រូវបានបញ្ជាក់កាលពីម្សិលមិញនៅក្នុងការផ្សាយរបស់ប៉ុស្តិ៍ Telegram ពីលោក Denis Pushilin ដែលជាប្រធាននៃ DPR (Donetsk People's Republic) ដែលបែកបាក់។

គាត់បានសរសេរថា "ថ្ងៃនេះនៅ Volnovakha មេបញ្ជាការកងវរសេនាតូចឈ្លបយកការណ៍ "Sparta" នៃឆ្មាំវរសេនីយ៍ឯក Vladimir Zhoga ហៅ Vokha បានទទួលមរណភាពដោយវីរភាព។ គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងតែជម្លៀសជនស៊ីវិល។

គួរបញ្ចាក់ថាអ្នកស្រុកប្រហែល ៤០០,០០០ ត្រូវបានគេសង្ឃឹមថានឹងត្រូវបានជម្លៀសចេញចាប់ពីម៉ោង ១២ យប់ថ្ងៃនេះដោយមានកិច្ចព្រមព្រៀងដំបូងរហូតដល់ម៉ោង៩ យប់ ប៉ុន្តែអ្នកស្រុកឥឡូវនេះកំពុងតែស្ថិតនៅក្នុងជម្រកគ្រាប់បែកដោយគ្មានអគ្គិសនី និងទឹកប្រើប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង