Yearendyearend1140x150

ចិនឧបត្ថម្ភសារធាតុតេស្តរកវីរុសCOVID-19ចំនួនជាង៥ម៉ឺនដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
Kun Sombor
/

ទូតចិនប្រចាំកម្ពុជាផ្ដល់ជំនួយសំភារះពេទ្យដល់កម្ពុជាកន្លងមក។

ភ្នំពេញ៖ សារធាតុតេស្តរកវីរុសCOVID-19(Detection Reagent)ចំនួន៥០០១៦ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញកាលពីយប់នេះ និង យប់ថ្ងៃទី១៣។

យោងតាមព៌ត៏មាន ដែលស៊ីស៊ីថាមស៍ ទទួលបានពីទទួលបានពីលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា​ ភាគីចិនបានផ្តល់ជំនួយយ៉ានច្រើនសន្ថឹកសន្ថាប់មកដល់កម្ពុជាបន្ថែមទៀត ក្នុងនោះមាន សារធាតុតេស្តរកវីរុសCOVID-19(Detection Reagent)ចំនួន៥០០១៦ ,សំលៀកបំពាក់ពេទ្យចំនួន១៨០០០សំរាប់,វ៉ែនតាពេទ្យការពារចំនួន ៣០០០០,ឧបករណ៍វាស់កំដៅចំនួន២០០។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ក៏បានបញ្ចាក់ផងដែរថា ដរាបណាកម្ពុជាមិនរួចផុសពីវីរុសCOVID-19នោះទេ ប្រទេសចិននឹងជួយដល់កម្ពុជាបន្ថែមទៀត ជំនួយរបស់ចិននឹងមិនមានដែនកំណត់ទេ។

លោក Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានបញ្ចាក់ផងដែរថា ដរាបណាកម្ពុជាមិនរួចផុសពីវីរុសCOVID-19នោះទេ ប្រទេសចិននឹងជួយដល់កម្ពុជាបន្ថែមទៀត ជំនួយរបស់ចិននឹងមិនមានដែនកំណត់ទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង