Cc time
Cct850x100 1
Itt 0  web banner

កុងតឺន័រដឹកកសិកម្មវៀតណាមជិត២ពាន់គ្រឿងកកស្ទះនៅព្រំដែនចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កុងតឺន័រដឹកកសិកម្មរៀតណាមជិត២ពាន់គ្រឿងកកស្ទះនៅព្រំដែនចិន។

វៀតណាម៖ អ្នកបើកបរ និង អ្នកនាំចេញវៀតណាមកំពុងដាក់បន្ទុកបន្ថែមលើភាពតានតឹង និងបន្ទុកហិរញ្ញវត្ថុ ខណៈដែលរថយន្តកុងតឺន័រជាមួយផលិតផលកសិកម្មបន្តជាប់គាំងនៅព្រំដែនប្រទេសចិន ដោយរថយន្តដឹកទំនិញជាង ១,៨០០ គ្រឿង បានកំពុងរង់ចាំអស់រយៈពេលជាងមួយសប្តាហ៍ ដើម្បីដឹកទំនិញរបស់ពួកគេឆ្លងកាត់ព្រំដែន។

គិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ រថយន្តកុងតឺន័រចំនួន ១,៨១៥ គ្រឿងកំពុងរង់ចាំចូលប្រទេសចិននៅច្រកទ្វារព្រំដែនសំខាន់ៗចំនួនបីដែល៩០ភាគរយ ដឹកផ្លែឈើស្រស់ពីខេត្តភាគខាងត្បូងនៃប្រទេសវៀតណាម។ការជាប់គាំងនេះ គឺដោយសារអាជ្ញាធរគយចិនបានបន្តដាក់យុទ្ធសាស្ត្រ "សូន្យ Covid" ដែលទាមទារវិធានការសុវត្ថិភាពតឹងរ៉ឹង វា​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​ ដើម្បី​ពិនិត្យ​មើល​ឡាន​ដឹក​ជញ្ជូន​។

បញ្ហានេះ បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំធម្មតា សម្រាប់អ្នកបើកបរមួយចំនួន កំពុងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនមានការពិបាកក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនចូលទៅកាន់ប្រទេសចិន ដោយខាតបង់ពី ៦០ ទៅ ៨០ លានដុងក្នុងមួយថ្ងៃ ដោយសារក្រុមហ៊ុននេះមានឡានដឹកទំនិញជាង ៣០ គ្រឿងជាប់គាំងនៅព្រំដែន។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២១ ដែលស្មើនឹង ១៩.២ ភាគរយនៃការនាំចេញកសិផលសរុបរបស់វៀតណាម៕

Khcct banner

អត្ថបទទាក់ទង