Cc time
Cct850x100 1
Itt 0  web banner

CNN៖ប្រព័ន្ធធនាគារពិភពលោក SWIFT គឺជាអាវុធមួយដែលរុស្ស៊ីខ្លាចបំផុត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

CNN៖ប្រព័ន្ធធនាគារពិភពលោក SWIFT គឺជាអាវុធមួយដអាម៉េរិក៖ ក្រុមប្រទេសលោកខាងលិច បានគំរាមរុស្ស៊ីជាមួយនឹងកញ្ចប់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងរារាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពីការបញ្ជាឱ្យមានការឈ្លានពានអ៊ុយក្រែននោះ មានវិធានការពិសេសមួយដែលហាក់ដូចជាធ្វើឱ្យមានការភ័យខ្លាចជាខ្លាំងនៃវិមានក្រឹមឡាំងនោះ គឺការកាត់ប្រទេសរុស្សីចេញពីប្រព័ន្ធធនាគារពិភពលោក SWIFT។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាម៉េរិក CNN។

សមាជិកសភាអាម៉េរិក បានស្នើទៅកាន់ប្រទេស SWIFT ដករុស្ស៊ីចេញពី SWIFT ដែលជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ធំនៅនៅលើសកលលោក។ការដករុស្ស៊ីចេញពី SWIFT និងធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្សីទាំងស្រុងជាប់គាំង និងប្រជាជនរុស្សីទាំងមូលនិងមានវិបិត្តហិរញ្ញវត្ថុដែលអាចធ្វើឲ្យសេដ្ឋកិច្ចរុស្សីដាំដូងចុះក្រោម ប្រសិនបើរុស្សីនៅតែបន្តឈ្លានពាន អ៊ុយក្រែនទៀត។

SWIFT គឺជាទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោកមួយដ៏ធំដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៣ ដើម្បីជំនួសម៉ាស៊ីន Telex ហើយឥឡូវនេះត្រូវបានប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុជាង១១,០០០ ដើម្បីផ្ញើសារសុវត្ថិភាព និង ការបញ្ជាទិញការទូទាត់។

សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បានឆ្លើយតបដោយនិយាយថា ការនាំចេញប្រេង ឧស្ម័ន និងលោហធាតុទៅអឺរ៉ុបនឹងឈប់ ប្រសិនបើរឿងនេះកើតឡើង។ លោកបន្ថែមថា ប្រសិនបើរុស្ស៊ីត្រូវបានផ្តាច់ចេញពី SWIFT នោះយើងនឹងមិនទទួលបានរូបិយប័ណ្ណបរទេសទេ ហើយអ្នកទិញ បណ្តាលប្រទេសនៅអឺរ៉ុប នឹងមិនទទួលទិញទំនិញរបស់យើង ដូចជាប្រេង ឧស្ម័ន លោហធាតុ និងសមាសធាតុសំខាន់ៗផ្សេងទៀត។

ធនាគារពិភពលោក SWIFT មានមូលដ្ឋាននៅប្រទេសបែលហ្សិក ដែលជាធនាគារពិភពលោកមួយដល់ធំអមជាមួយភាពអព្យាក្រឹត ត្រូវបានដាក់បញ្ចូលនៅក្រោមច្បាប់របស់ប្រទេសបែលហ្ស៊ិក ហើយត្រូវតែគោរពតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប៕

Khcct banner

អត្ថបទទាក់ទង