Cc time
Cct850x100 1
Itt 0  web banner

អង់គ្លេសបានបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន ២,០០០ ទៅកាន់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គ្រាប់រ៉ុក្កែត BM-21 'Grad' ត្រូវបានថតនៅ Kherson ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ (Sky NEWS)

ចក្រភពអង់គ្លេស៖ អង់គ្លេសបានបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន ២,០០០ និងទាហានប្រហែល 30 នាក់ទៅដល់អ៊ុយក្រែន ដើម្បីជួយបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើអាវុធប្រឆាំងរថក្រោះថ្មីដែលផ្តល់ដោយចក្រភពអង់គ្លេស ចំពេលមានការភ័យខ្លាចនៃការឈ្លានពានថ្មីរបស់រុស្ស៊ីដែលជិតមកដល់។ ក៏ប៉ុន្តែការបញ្ចូនសព្វាវុធនេះត្រូវបាន រុស្សី យល់ឃើញថាកំពុងតែបន្ថែមភាពតានតឹងរវាង រុស្សី និងអ៊ុយក្រែន។

បើតាមការចេញផ្សាយរបស់ទស្សនាវដ្តីការពារចក្រភពអង់គ្លេស ដែលជាគេហទំព័រផ្តោតលើព័ត៌មានការពារជាតិ បានបង្ហោះនៅលើ Twitter នូវពេលវេលានៃការហោះហើរ បានចាប់ផ្តើមហោះហើរចេញកាលពីថ្ងៃចន្ទកន្លងទៅ។ យន្តហោះឈ្លបយកការណ៍របស់អង់គ្លេសក៏ត្រូវបានគេប្រទះឃើញថាជាផ្នែកនៃការឈ្លបយកការណ៍យ៉ាងស្ងាត់ជាទីបំផុត។ ដោយមានការគាំទ្រជាច្រើនពីលោកខាង លិច ការពីថ្ងៃច័ន្ទកន្លងទៅឃើញមានការហោះហើរមក អ៊ុយក្រែនជាច្រើន។

កាសែត Daily Mail បានរាយការណ៍ដំបូងថា ចក្រភពអង់គ្លេសបានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះចំនួន 2,000 គ្រឿងក្នុងយន្តហោះ។ តួលេខនេះត្រូវបានគេគិតថាជាចំនួនមួយយ៉ាងច្រើន។

ការតាមដានការហោះហើរបានបង្ហាញឲ្យឃើញពីការដឹកជញ្ជូនរបស់យន្តហោះ Royal Air Force C-17 ដែលហោះហើរទៅមករវាងចក្រភព និងអ៊ុយក្រែន។ ចក្រភពអង់គ្លេសត្រូវបានគេយល់ថាបានផ្តល់អំណោយដល់អាវុធប្រឆាំងរថក្រោះជំនាន់ក្រោយ (NLAW) ដែលត្រូវបានក្រុមហ៊ុនផលិតរបស់ខ្លួនថាជា "ប្រព័ន្ធកាំជ្រួចទាហានដំបូងគេដែលមិនធ្លាប់មានពីមុនមកដែលអាចបំផ្លាញសមរភូមិណាមួយយ៉ាងឆាប់រហ័ស។

គួររំលឹកវិញផងដែលថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករានេះ រុស្ស៊ីបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបរៀងៗខ្លួន។ ក្នុងអំឡុងពេលកិច្ចសន្ទនានេះ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងណាតូត្រូវតែបញ្ឈប់ការពង្រីកទៅទិសខាងកើតបន្ថែមទៀត ហើយបានចុះហត្ថលេខាលើការសន្យាជាលាយលក្ខណ៍អក្សរដើម្បីបញ្ចប់ភាពតានតឹងនេះ។ តែបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយសារភាពខុសគ្នារបស់ពួកគេ មិនបានធ្វើឲ្យភាគីទាំងពីរស្វែងរកដំណោះដោះស្រាយណាមួយឡើយ៕

Khcct banner

អត្ថបទទាក់ទង