Cctime ezgif.com resize
Img 0571

ក្រសួងសាធារណការ៖ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច សូមថតរាយការណ៍មកក្រសួងតាមកម្មវិធី(Road Care Mobile App)

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ អាចប្រើប្រាស់បានយូរអង្វែង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយថា ខ្លួនបានបង្កើនការយកចិត្តទុកដាក់ជួសជុលថែទាំលើកំណាត់ផ្លូវជាតិ តាមបណ្តាខេត្ត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ចូនឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល។

នាថ្ងៃទី១០-១៨ ខែមករា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប បាត់ដំបង បន្ទាយមានជ័យ ត្បូងឃ្មុំ រតនគីរី កំពង់ស្ពឺ ស្ទឹងត្រែង កោះកុង និងខេត្តកំពង់ធំ បានបង្កើនយកចិត្តទុកដាក់បន្តថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៩ លេខ៣៣A លេខ៤៤ លេខ៤៦ លេខ៥១ លេខ៥៦D លេខ៥៧ លេខ៧៣ លេខ៧៨ លេខ៧៨C លេខ៧៨-៥ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាតក្លាយជាជង្ហុកសំប៊ុកមាន់ ក៏ត្រូវបានជួសជុលផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង