Cctime ezgif.com resize
Img 0571

សម្តេច ហ៊ុន សែន៖ប្រឡងធ្លាក់ហើយបែរមកសុំ«យោគយល់»ឱ្យជាប់តើរៀបចំប្រឡងធ្វើអ្វី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី១៤មករានេះ បានប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅទូទាំងប្រទេសកម្ពុជា បេក្ខជនប្រឡងជាប់ចំនួន៧២,០១៦នាក់ស្មើនឹង៦៥.៦៥%,សិស្សជាប់និទ្ទេស A ចំនួន១៧៥៣នាក់។ក្នុងនោះបេក្ខជនប្រមាណជាង៣ម៉ឺននាក់ ប្រឡងធ្លាក់។សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនដែលប្រឡងធ្លាក់បន្តខិតខំរៀន ដើម្បីប្រឡងឆ្នាំក្រោយ។

ឆ្លើយតបនឹងខំមិនឆាតសុំក្នុងបណ្តាញសង្គមដែលសុំឱ្យបេក្ខជនដែលប្រឡងធ្លាក់បានជាប់នោះ សម្តេច ហ៊ុន សែន បានថ្លែងថា បើប្រឡងធ្លាក់ហើយបែជាមានការយោគយល់ឱ្យជាប់យើងមិនបាច់ប្រឡងទេនាំអស់លុយ និង កម្លាំង។សម្តេច បានអំពាវនាវដល់បេក្ខជនទាំងដែលប្រឡងធ្លាក់ទាំងអស់ខិតខំរៀន ដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត។

សម្តេច បានអបអរសាទរចំពោះបេក្ខជនដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស ជាពិសេសបេក្ខជនដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។សម្រាប់សម្តេច ហ៊ុន សែន ឆ្នាំនេះសម្តេចនឹងជួបបេក្ខដើម្បីលើកទឹកចិត្ត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង