Yearendyearend1140x150

សម្តេច ស ខេង អញ្ជើញគោរពវិញាណក្ខន្ធ អ្នកឧកញ៉ា ប៊ុន ស៊ាងលី នៅព្រឹកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាពគេហទំព័រ៖ សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញាណក្ខន្ធ អ្នកឧកញ៉ា ប៊ុន ស៊ាងលី នៅព្រឹកនេះ។

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ឧសភានេះ បានអញ្ជើញគោរពវិញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក និងជាមាតាបង្កើត សម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ កាលពីម្សិលមិញ។

ក្នុងសាររំលែកមរណទុក្ខរបស់សម្តេច ស ខេង ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ហាញនូវសេចក្ដីក្តុកក្តួល និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ដែលការបាត់បង់ មាតា មាតាក្មេក ជីដូនប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ សេចក្ដីសណ្ដោសប្រណី និងជាសាធុជនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។

សម្ដេច ស ខេង ក៏បានបង្ហាញនូវសេចក្ដីចងចាំជានិច្ចចំពោះគំរូវីរភាពដ៏ប្រពៃ និងគុណូបការៈដ៏ធំធេងរបស់អ្នកឧកញ៉ា ប៊ុន ស៊ាងលី ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាពុទ្ធសាសនូបត្ថម្ភក ប្រកបដោយទឹកចិត្តសប្បុរសធម៌មួយរូប តែងយកចិត្តទុកដាក់ និងបរិច្ចាគទ្រព្យផ្ទាល់ខ្លួន យ៉ាងច្រើនដោយទឹកចិត្តជ្រះថ្លា ក្នុងបុព្វហេតុនៃសាសនា ការអប់រំសិក្សាធិការជាតិ និងមនុស្សធម៌ ព្រមទាំងបានកសាងសមិទ្ធផលជាច្រើន។

គួររម្លឹកផងដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាពកាលពីព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ សពអ្នកឧកញ៉ា ប៊ុន ស៊ាងលី បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសម្តេចនាយករដ្ឋមន្រ្តីនៅក្បែរវិមានឯករាជ្យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ស ខេង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង