Yearendyearend1140x150

សម្តេចស ខេង៖មិនមែនអាងមានលុយ មានអំណាច ហើយអាចធ្វើអ្វីមិនគោរពច្បាប់បានទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ.

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ច្បាប់បើអនុវត្តតែចំពោះពលរដ្ឋដែលគ្មានលុយ គ្មានអំណាចវាមិនត្រឹមត្រូវទេ ត្រូវមានចំពោះអ្នកធំផងដែរ។ សម្រាប់សម្តេចមិនមែនអាងមានលុយ មានអំណាច ហើយអាចធ្វើអ្វីដោយមិនគោរពច្បាប់ ឬបំពានច្បាប់នោះទេ ដូច្នេះនគរបាលចរាចរត្រូវអនុវត្តនៅវិធានការច្បាប់ឱ្យបានតឹងរឹង នឹងស្មើរភាពគ្នានៅចំពោះមុខច្បាប់។

ការលើកឡើងរបស់សម្តេច ស ខេង ដូច្នេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃពុធនេះ។

បើតាមសម្តេច ស ខេង ឆ្នាំ២០២០នេះ ជាឆ្នាំដែលអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា និង ជាឆ្នាំអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ មិនថាអ្នកធំ អ្នកតូច អ្នកមានលុយ អំណាច ឬអ្នកគ្មានលុយ គ្មានអំណាចនោះទេ។ បើមិនអនុវត្តអោយស្មើរភាពគ្នា វាគឺមិនអាចអោយច្បាប់ដើរទៅមុខបានទេ បើយើងមិនអនុវត្តច្បាប់អោយបានស្មើរគ្នាទេ នោះវានឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលគ្មានមុខមាត់ នឹងគ្មានអំណាច។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ស ខេង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង