Yearendyearend1140x150

ហូជីមិញគ្រោងនឹងបើកសាលា ដើម្បីឲ្យសិស្សជាង ៦០ ម៉ឺននាក់ចូលរៀនវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ហូជីមិញគ្រោងនឹងបើកសាលា ដើម្បីឲ្យសិស្សជាង ៦០ ម៉ឺននាក់ចូលរៀនវិញ ប្រភពរូប៖ VN Express International

ហូជីមិញ៖ ទីក្រុងហូជីមិញ បានបង្កើនបុគ្គលិក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ខណៈដែលសិស្សប្រហែល ៦៨០,០០០ នាក់នៃថ្នាក់ទី ៧, ៨, ១០ និង ១១ ដើម្បីបន្តថ្នាក់ដោយផ្ទាល់បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។

ចំណែកសិស្សថ្នាក់ទី ៩ និង ថ្នាក់ទី ១២ នឹងត្រលប់ទៅថ្នាក់រៀនវិញនៅថ្ងៃអង្គារ បន្ទាប់ពីការរៀនពីតាមអនឡាញរយៈពេលប្រាំបីខែ។ ខណៈសាលាមត្តេយ្យ និងវិទ្យាល័យបានរៀបចំការត្រៀមលក្ខណៈចាំបាច់ ដើម្បីស្វាគមន៍សិស្សត្រឡប់មកវិញ។

វិទ្យាល័យ Nguyen Van Linh ក្នុងតំបន់ទី ៨ នឹងអនុញ្ញាតឱ្យសិស្សចំនួន ១,៣០០ នាក់ សិក្សាក្នុង ២៦ ថ្នាក់។ ក្នុងនោះសាលាមានបន្ទប់បំរុងចំនួន ៤ និងបន្ទប់ដាច់ដោយឡែកមួយ ក្នុងករណីរកឃើញអ្នកវិជ្ជមាន សាលាបានទិញឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាព និងបង្កើនបុគ្គលិកបន្ថែមទៀត ដើម្បីគ្រប់គ្រងការចូល និងចេញរបស់សិស្ស។

ចាប់តាំងពីការរីករាលដាលនៃកូវីដ១៩ មកទល់ពេលនេះ សាលាមានគ្រូបង្រៀន និងបុគ្គលិកចំនួន ១០ នាក់ ដែលបានឆ្លងជំងឺ និងជាសះស្បើយ។ សាលា ក៏បានគិតពីជម្រើសកាលវិភាគផ្សេងៗគ្នា ក្នុងករណីដែលស្ថានភាពជំងឺកូវីដនៅទីក្រុងហូជីមិញកាន់តែអាក្រក់ឡើង ដូច្នេះការសិក្សារបស់សិស្សនឹងមិនមានការរំខានឡើយ។

សាលានឹងអនុញ្ញាតឱ្យសិស្សថ្នាក់ទី ១០ សិក្សាដោយផ្ទាល់នៅពេលព្រឹក ខណៈដែលសិស្សថ្នាក់ទី ១១ ចូលរៀនតាមអ៊ីនធឺណិត មុនពេលប្តូរនៅពេលរសៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង