Yearendyearend1140x150

ប៉ូលីសហូឡង់និងបាតុករប្រឆាំងការរឹតបន្តឹងកូវីដ១៩បានប៉ះទង្គិចគ្នាដោយអំពើហិង្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប៉ូលីសហូឡង់និងបាតុករប្រឆាំងការរឹតបន្តឹងកូវីដ១៩បានប៉ះទង្គិចគ្នាដោយអំពើហិង្សា ប្រភពរូប៖ AP

ហូឡង់៖ ហ្វូងមនុស្សយ៉ាងច្រើនដែលប្រឆាំងការរឹតបន្តឹងកូវីដ១៩ របស់រដ្ឋាភិបាលហូឡង់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅជិតសារមន្ទីរជាតិក្នុងទីក្រុង អាំស្ទែរដាំ ដោយការតវ៉ាដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរបានឈានដល់អំពើហិង្សាយ៉ាងឆាប់រហ័ស។

ឈុតឆាកដ៏ច្របូកច្របល់បានលាតត្រដាងនៅតាមដងផ្លូវនៃរដ្ឋធានីរបស់ប្រទេសហូឡង់ ជាកន្លែងដែលប៉ូលីសបានព្យាយាមបំបែកបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំសម្រាប់ការតវ៉ាការរឹតបន្តឹង ដែលត្រូវបានហាមឃាត់។

ស្ថានការណ៍បានប្រែក្លាយជាហិង្សាយ៉ាងឆាប់រហ័ស ដោយរូបថត និងវីដេអូនៅលើបណ្តាញសង្គមបង្ហាញពីមន្រ្តីនៅក្នុងកុបកម្ម បានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលប៉ុនប៉ងទម្លុះខ្សែការពាររបស់ប៉ូលីស។ ប៉ូលីស ត្រូវបានគេឃើញវាយបាតុករដោយដំបង និងរុញពួកគេចេញ ហើយក្រុមបាតុករបានឆ្លើយតបដោយការវាយប៉ូលីសដោយកណ្តាប់ដៃ ព្រមទាំងបដា។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នករងរបួសនៅឡើយទេ។

ប៉ូលីសហូឡង់បាននិយាយថា មនុស្សសរុបចំនួន ៣០ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការតវ៉ានេះ ប៉ូលីសហូឡង់បាននិយាយថា ការចាប់ខ្លួនត្រូវបានធ្វើឡើងលើការចោទប្រកាន់ជាច្រើន។ ប៉ូលីសបួននាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។

ប្រទេសហូឡង់បានឃើញបាតុកម្មប្រឆាំងការបិទខ្ទប់ជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ដែលជំរុញដោយវិធានការរឹតត្បិតកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាល ដើម្បីការពារការរីករាលដាលនៃកូវីដ១៩ រួមទាំងការបិទដោយផ្នែក និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធលិខិតវ៉ាក់សាំងឆ្លងដែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង