Yearendyearend1140x150

កម្ពុជារកឃើញ«អូមីក្រុង»ចំនួន១៥ករណីទៀតនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៦ ធ្នូនេះ បានប្រកាសរកឃើញមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»ចំនួន១៥ករណីទៀត។នេះបើយោងតាមការអះអាងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ១៩ដែលជាជំនួយប្រទេសអូស្ត្រាលី។

បើតាមសម្តេច ហ៊ុន សែន ការរកឃើញអូមីក្រុងថ្មីនេះ គឺសុទ្ធតែជាករណីនាំចូលគ្មានរកឃើញនៅក្នុងប្រទេសនោះទេ។តែយ៉ាងណាសម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះជំងឺនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង