Cc time
Cct850x100 1
Sme laon web banner(1800 x 300)

លោក ម៉ក់ ជីតូ៖កម្ពុជាជាប្រទេសរងគ្រោះពីបញ្ហា«គ្រឿងញៀន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ

ភ្នំពេញ៖ នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការបង្ក្រាបបទល្មើសគ្រឿងញៀន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ធ្នូនេះ ដោយបកស្រាយលម្អិតជុំវិញការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយឃាត់ខ្លួនមនុស្ស១៤នាក់ ក្នុងនោះមេក្លោងជួញដូរចំនួន៤នាក់ជាជនជាតិចិនតៃវ៉ាន់ (ស្លាប់ម្នាក់)។ក្នុងសន្និសីទនោះ នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា កម្ពុជាជាប្រទេសរងគ្រោះពីបញ្ហា«គ្រឿងញៀន»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា ករណីបង្ក្រាបទីតាំងផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុង ស្រុកឳរ៉ាល ខេត្តកំពង់ស្ពឺ បន្លំធ្វើជាក្រុមហ៊ុនផលិតអាកុលនិងជីនៅកំពង់ស្ពឺដោយបានធ្វើការសហការស្រាវជ្រាវរបស់មន្ត្រីជំនាញ ជាមួយនឹងការផ្តល់ព័ត៌មានពីខាងភាគីចិនដែលជាបណ្តាញក្នុងការស្រាវជ្រាវជុំវិញក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជុំវិញការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនខេតាមីនចំនួនជាង២តោន និងសារធាតុផ្សំជាង៨០តោន ជាមួយម៉ាស៊ីន និងឧបករណ៍ស្វ័យប្រវត្តិធំៗ សំរាប់ប្រព្រឹត្តកម្ម កែឆ្នៃគ្រឿងញៀនជាច្រើនប្រភេទ។

បន្ថែមនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា នេះគឺប្រវត្តិសាស្ត្រដែលកម្ពុជាបានបង្រ្កាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ហើយកិច្ចការងារនេះគឺជារឿងលំបាកដែលសមត្ថកិច្ចបានខិតខំធ្វើការស្រាវជ្រាវបង្រ្កាបដោយយកចិត្តទុកដាក់ចំពោះករណីគ្រឿងញៀន ទ្រង់ទ្រាយធំនេះ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាតែងតែទទួលរងគ្រោះពីបញ្ហាគ្រឿងញៀន ដោយសារកម្ពុជាស្ថិតនៅតំបន់ត្រីកោណមាស ជាតំបន់ដែលពួកឈ្មួញគ្រឿងញៀនបានដឹកឆ្លងកាត់ទៅប្រទេសជិតខាងមាន ថៃ វៀតណាម ក៏ដូចជាចិន អាមេរិក អូស្រ្តាលី និងអឺរ៉ុប ជាដើម។

គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនម្នាក់ដែលគេស្គាល់ថាជាមេក្លោងជួញដូរបានស្លាប់បាត់បង់ជីវិតដោយសារបានបាញ់តបតជាមួយសមត្ថកិច្ចក្នុងពេលដែលសមត្ថកិច្ចកំពុងធ្វើការបង្រ្កាប។ ក្នុងនោះដែលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១៤នាក់ ក្នុងនោះមេក្លោងជួញដូរចំនួន៤នាក់ជាជនជាតិចិនតៃវ៉ាន់ (ស្លាប់ម្នាក់)៕


Khcct banner

អត្ថបទទាក់ទង