Yearendyearend1140x150

ក្លឹបកម្សាន្ត KTV រង្គសាល ឌីស្កូតែក ១២០ទីតាំងដំណើរការឡើងវិញ នៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។

ភ្នំពេញ៖ គិតមកដល់ពេលនេះ ក្លឹបកម្សាន្ត KTV រង្គសាល ឌីស្កូតែក មានចំនួន១២០ទីតាំងក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមបើកដំណើរការឡើងវិញ។ អាជីវកម្មទាំងនោះសុទ្ធតែបានយល់ដឹងអំពីជំងឺកូវីដ-១៩ និងចូលរួមអនុវត្ត គ្រប់បុគ្គលិកសុទ្ធតែបានចាក់វ៉ាក់សាំង២ដូសរួចរាល់ និងខ្លះ៣ដូស ពិសេសភ្ញៀវដែលគ្មានវ៉ាក់សាំងមិនអនុញ្ញាតឱ្យចូល។ នេះបើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។

លោក ម៉ម វាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កន្លែងកម្សាន្ត KTV រង្គសាល ឌីស្កូតែក នៅក្នុងរាជធានីមានសរុបចំនួន១៤៤ទីតាំង ក្នុងនោះបានបើកដំណើរការ១២០ទីតាំង។ ចំណែកអ្នកមិនទាន់បានបើកអាជីវកម្មគឺកំពុងរង់ចាំស្ថានភាពនៃជំងឺកូវីដ-១៩។ ចំពោះអាជីវកម្មដែលបានបើកដំណើរការហើយ គឺគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មី។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ វិច្ឆិកា បានចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី។

ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូ តែក នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី។ ម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្អតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិក ប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ ការពារ និង ៣ ភ្ជុំ” របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង