Yearendyearend1140x150

សម្តេច ហ៊ុន សែន នឹងក្លាយជា«គ្រូបង្វឹកកិត្តិយស»ដឹកនាំការប្រកួតបាល់ទាត់ដើម្បីសប្បុរសធម៌

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ហ្វេសប៊ុកផេកសម្តេច ហ៊ុន សែន

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ឧសភានេះ បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars) ក្រោយពីសម្តេចត្រូវបានទទួលការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់មួយនេះ ដែលមានអ្នកចម្រៀង លោក ខេម ជាប្រធានក្រុម។

បើតាមសាររបស់សម្តេចក្នុងបណ្តាញហ្វេសប៊ុក បានសរសេរយ៉ាងដូច្នេះថា៖«អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំការប្រកួតល្ងាចថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៤ខាងមុខ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និងដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។»

នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ សម្តេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិក ដោយចាប់ផ្តើមនូវទម្រង់លេងរបស់សម្តេចគឺ៣.៤.៣។ សម្តេចអំពាវនាវចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី នឹងចូលរួមចំនួន២០០លានរៀល ហើយសម្តេចបានអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង