Yearendyearend1140x150

ស្ថាប័ន២ រួមគ្នាសម្ដែងល្ខោនស្រមោលស្បែកធំអបអរខួបទី១៦ នៃការបញ្ចូលល្ខោនស្បែកធំជាបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

រូបភាព៖ លោក អ៊ុច សុភ័ក្រ

ភ្នំពេញ៖ ដើម្បីជាការអបអរសាទខួបលើកទី១៦ នៃការដាក់បញ្ជូលល្ខោនស្រមោលស្បែកធំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ សាលាមធ្យមវិចិត្រសិល្បៈ បានសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ នឹងសម្តែងល្ខោនស្រមោលស្បែកធំអន្លើ«នាងបុញ្ញកាយ» នៅរសៀលម៉ោង៦:៣០ថ្ងៃនេះ ក្នុងបរិវេណសាលាមធ្យមវិចិត្រសិល្បៈ(ជិតផ្សារទំនើបEAON2) ។

បើតាមសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានឱ្យដឹងថា ដើម្បីអបអរខួបលើកទី១៦ នៃការចុះបញ្ជូលល្ខោនស្រមោលស្បែកធំ ដែលជាសម្បត្តិវប្បធម៌អរូបីនៃមនុ្សជាតិក្នុងបញ្ជីបេតិកណ្ឌរបស់អង្គការយូណេស្កូ នៅរលៀលថ្ងៃនេះ វេលាម៉ោង៦:៣០នាទី នឹងមានការសម្ដែងល្ខោនស្រមោលស្បែកធំជូនសាធារណជនទស្សនាដោយសេរី នៅសាលាមធ្យមវិចិត្រសិល្បៈ។

បើតាមសាលារចនាបានឱ្យដឹងទៀតថា នេះជាការសម្ដែងលើកទី១ ហើយបន្ទាប់ពីបញ្ហាកូវីដ ដែលបានសហកាសំដែងដោយសមាគមសិល្បៈសុវណ្ណភូមិ។

សូមជម្រាបជូនថា ការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺនៅថ្ងៃ ២៥ វិច្ឆិកា ២០០៥ មកទល់ថ្ងៃ ២៥ វិច្ឆិកា ២០២១នេះ គឺជាខួបលើកទី១៦ហើយ។

គួររំលឹកដែរថា សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី សុវណ្ណភូមិនៃកម្ពុរដ្ឋ ហើយត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ដែលជាមោទនភាពជាតិមួយមិនអាចកាត់ថ្លៃបាន។

ទន្ទឹមនឹងនេះ ល្ខោនស្បែកធំ ជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ សិល្បៈប្រភេទនេះត្រូវបានគេឃើញ សម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់ ដោយពិធីទាំងនេះរួមមានមានដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនជាដើម។ 

ការសម្ដែងល្ខោនស្បែកធំនាពេលកន្លងមក។

រូបភាព៖ លោក អ៊ុច សុភ័ក្រ

ការសម្ដែងល្ខោនស្បែកធំនាពេលកន្លងមក។

រូបភាព៖ លោក អ៊ុច សុភ័ក្រ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង